សិច ៖ មួយ​អាទិត្យ​ម្តង អាច​រក្សា​សុភម្គ​ល នៅក្នុង​ក្រុម​គ្រួសារ​

សិច ៖ មួយ​អាទិត្យ​ម្តង អាច​រក្សា​សុភម្គ​ល នៅក្នុង​ក្រុម​គ្រួសារ​

​ជីវិត​សិច​រស់​រវើក ពិត​ជា​សំខាន់​ណាស់ សម្រាប់​ជីវិត​គូ ប៉ុន្តែ មិនមែន​មានន័យថា អ្នក​ត្រូវ​ធ្វើ​វា​រាល់​ថ្ងៃ​នោះ​ទេ​។ យ៉ាងណាមិញ អ្នកជំនាញ​បាន​ណែនាំ​ថា ការ​រួមភេទ​ម្តង​ក្នុង​មួយ​សប្តាហ៍ អាច​ជួយ​ឲ្យ​ជីវិត​គូ មាន​សេចក្តីសុខ និង​មាន​សុភមង្គល​បាន​យូរអង្វែង​។​

ការ​រួមភេទ​ញឹកញាប់​ពេក អាច​ធ្វើឲ្យ​អ្នកស្រួល ប៉ុន្តែ មិនយូរ​មិនឆាប់ ដៃគូ​របស់​អ្នកនឹង​ធុញ​ទ្រាន់ ឬ​ឆ្អែត ហើយ​លែង​ចង់​ធ្វើ​វា​ទៀត ដែល​នោះ​ហើយ ជា​បញ្ហា​ចំបង ដែល​នាំ​ឲ្យ​ជីវិត​គូ​រង្គោះរង្គើរ​។​

វា​មិនមាន​ការភ្ញាក់ផ្អើល​នោះទេ នៅពេល​គេ​និយាយថា រួមភេទ​កាន់តែច្រើន អ្នក​កាន់តែ​រីករាយ និង​មាន​សុខភាព​ល្អ ថែម​ទាំង​បង្កើន​ទំនាក់ទំនង​ស្នេហា​ទៀតផង​។

​ប៉ុន្តែ អ្នកជំនាញ​និយាយថា វា​មិន​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ អ្វី​ដែល​ច្បាស់​ជាង​នោះ​គឺថា ការ​រួមភេទ​ម្តង​ក្នុង​មួយ​សប្តាហ៍ ជាប្រចាំ និង​ទៀងទាត់ ពិតជា​អាច​ជួយ​អ្នក​បាន​ច្រើន​។

​អ្នកជំនាញ​ក៏បាន​លើក​ឧទាហរណ៍​ថា ៖ “​ជីវិត​សិច ដូច​ការ៉េម​អញ្ចឹង គឺ​អ្នក​អាច​ចូល​ចិត្តខ្លាំង ពេល​ញ៉ាំ​លើកទីមួយ និង​លើក​ទី​ពីរ ប៉ុន្តែ បើ​លើស​ពីនេះ គឺ​យ៉ាប់​ហើយ​”៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។