Klopp ថា​ Liverpool​ ​​នឹង​ដាក់​​ជើង​​ពេញ​​​​​នៅ​ Europa League យប់​នេះ

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool បាន​ប្រាប់​ថា ហង្ស​ក្រហម​​មិន​លាក់​ជើង​នោះ​ទេ​ សម្រាប់​ការ​ប្រកួត​ UEFA Europa League ប៉ះ​ Augsburg ​នៅ Anfield​ ​យប់​នេះ​ ​ដោយ​លោក​នឹង​ដាក់​ជើង​ពេញ​តែ​ម្ដង ទោះ​ត្រូវ​ប៉ះ​ Manchester City នៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ Capital One Cup ​ថ្ងៃ​អាទិត្យ​​ចុង​សប្ដាហ៍​នេះ​ទៀត​ក៏​ដោយ។

Klopp ថា​ Liverpool​ ​​នឹង​ដាក់​​ជើង​​ពេញ​​​​​នៅ​ Europa League យប់​នេះ

Klopp ថា​ Liverpool​ ​​នឹង​ដាក់​​ជើង​​ពេញ​​​​​នៅ​ Europa League យប់​នេះ

​Liverpool បាន​បញ្ចប់​លទ្ធផល​​ត្រឹម​ស្មើ​ ០-០ ទល់​នឹង​ Augsburg ​​កាល​​ជើង​ទី​១​ វគ្គ​៣២​ក្រុម​នៅ​ទឹកដី​អាល្លឺម៉ង់។ ​ដូច្នេះ​សម្រាប់​ជើង​ទី​២ វេលា​ម៉ោង​០១:០០​នាទី​រំលង​អាធ្រាត្រ​​ នៅ​ទឹកដី​អង់គ្លេស​យប់​នេះ​ ​ហង្ស​ក្រហម​ត្រូវ​​ការ​ឈ្នះ​ដាច់​ខាត​ ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​​បាន។

​​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ Klopp បាន​និយាយ​ក្នុង​​សន្និសីទកាសែត​ថា៖ “វា​ជា​ការ​សម្រេច​ចិត្ត​ស្រួល​ទេ។ បើ​អ្នក​គិត​ពី​ជំហាន​ទី២ មុន​ជំហាន​ទី​១ អ្នក​នឹង​ដួល​ ឬ​បរាជ័យ។ ដូច្នេះ​យើង​ត្រូវ​តែ​​ផ្ដោត​អារម្មណ៍ និង​​​ជ្រើស​រើស​កីឡាករ​របស់​យើង​​ឲ្យ​ខ្លាំង​​បំផុត​យប់​នេះ ដើម្បី​យក​ជ័យ​ជម្នះ​ឲ្យ​បាន”។

Klopp ថា​ Liverpool​ ​​នឹង​ដាក់​​ជើង​​ពេញ​​​​​នៅ​ Europa League យប់​នេះ

Klopp ថា​ Liverpool​ ​​នឹង​ដាក់​​ជើង​​ពេញ​​​​​នៅ​ Europa League យប់​នេះ

“យើង​នឹង​បង្ហាញ​ពី​ថាមពល​របស់​យើង​១០០%​ ប្រកួត​នេះ​ ​ព្រោះ​បើ​យើង​ឈ្នះ​ យើង​នឹង​មាន​កម្លាំង​ចិត្ត​ខ្លាំង​ពេល​លេង​​ផ្ដាច់ព្រ័ត្រ (ប៉ះ​ Man City)។ តែ​បើ​យើង​បោះបង់​​ប្រកួត​នេះ ឬ​ចាញ់​ ​សម្រាប់​គំនិត​ខ្ញុំ យើង​មិន​សម​​ទៅ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Capital One Cup នៅ​ចុង​សប្ដាហ៍​ទេ”។ Klopp បាន​បន្ថែម។

Liverpool នឹង​អវត្តមាន​កីឡាករ​​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា Dejan Lovren (ឈឺ), Martin Skrtel និង​ Joe Allen (របួស​សរសៃពួរ) និង​ Adam Lallana ​(របួស​កំភួន​ជើង) ប៉ុន្តែ​​កីឡាករ​ឆ្នើម​២​នាក់ Daniel Sturridge និង​ Philippe Coutinho ​ដែល​ទើប​ជា​ពី​របួស​ថ្មីៗ Klopp ​នឹង​​​ប្រថុយ​​ដាក់​ឲ្យ​​ចូល​លេង​​​ធម្មតា​​យប់​នេះ៕

-ចុចអាន៖ Coutinho ចង់​ឈ្នះ​ពាន​ជា​លើក​ដំបូង​ជាមួយ Liverpool

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | liverpoolecho