Sturridge លេច​មុខ​នៅ​កន្លែង​ហ្វឹកហាត់​ជាមួយ​រថយន្ត​ថ្មី Rolls-Royce

កីឡាករ Daniel Sturridge បាន​បង្ហាញ​មុខ​នៅ​ទីលាន​ហ្វឹកហាត់ Melwood របស់​ក្លឹប​ហង្សក្រហម Liverpool ជាមួយ​នឹង​រថយន្ត​ថ្មី​សន្លាង​របស់​ខ្លួន​ម៉ាក Rolls-Royce ពណ៌ស ដែល​មាន​តម្លៃ​ជាង​៣​សែន​ដុល្លារ (២៣ម៉ឺន​ផោន)។

 

Sturridge លេច​មុខ​នៅ​កន្លែង​ហ្វឹកហាត់​ជាមួយ​រថយន្ត​ថ្មី Rolls-RoyceSturridge លេច​មុខ​នៅ​កន្លែង​ហ្វឹកហាត់​ជាមួយ​រថយន្ត​ថ្មី Rolls-Royce

រថយន្តថ្មី Rolls-Royce របស់ Sturridge

 

ខ្សែប្រយុទ្ធ​វ័យ​២៦ឆ្នាំ ទើប​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​វិញ​កាល​ពី​ពេល​ថ្មីៗ ក្រោយ​ញាំញី​ដោយសារ របួសម្ដង​ហើយម្ដង​ទៀត​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។

 

Sturridge ផ្ទេរ​ពី Chelsea មក Liverpool កាល​ពី​ឆ្នាំ២០១៣ ក្នុង​តម្លៃ១៣​លាន​ផោន​កំពុង​ស្ថិត​ជា​បេក្ខភាព​មួយ រូប​ប្រជែង​ដំណែង​កៅអី​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស សម្រាប់​ព្រឹត្តិការណ៍ Euro ២០១៦។ យ៉ាង​ណា​ក៏​ដោយ​នៅ Liverpool លោក​គ្រូ​បង្វឹក Jurgen Klopp បាន​ប្រាប់​ឲ្យ​រូបគេ​ត្រូវ​ខំ​ប្រឹង​ប្រែង​ហ្វឹកហាត់ និង​លេងដើម្បី​អាច​បន្ត​នៅ Anfield ច្រើន​ឆ្នាំ​ទៀត ៕

 

Sturridge លេច​មុខ​នៅ​កន្លែង​ហ្វឹកហាត់​ជាមួយ​រថយន្ត​ថ្មី Rolls-RoyceSturridge លេច​មុខ​នៅ​កន្លែង​ហ្វឹកហាត់​ជាមួយ​រថយន្ត​ថ្មី Rolls-Royce

 Sturridge ជាមួយនឹងរថយន្ត Ferrari ចាស់របស់គេ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖  The Sun