ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ យោង​តាម​របាយ​ការ​ណ៍របស់​នាយកដ្ឋាន​នគរបាល​ចរាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សា​ធា​រណៈនៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានឱ្យ​ដឹង​ថា រយ​:​ពេល​២៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​៣១ ​មក​រា ​​ដល់​​​ថ្ងៃទី​២៣​ កុម្ភៈ ​នេះ សមត្ថកិច្ច​​ធ្វើការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹងទូ​ទាំងប្រទេស​បាន​ចំនួន​ម៉ូតូ​៣២.០១១​គ្រឿង​ រថយន្ត​១២.៥៨៤​គ្រឿង មាន​ជាតិ​ស្រវឹង​៤០០៥​នាក់ អប់រំ​​៣.៥៣៦​នាក់ ពិន័យ​៣១៧​នាក់ និង​ឃាត់ខ្លួន​មនុស្ស​១៥២​នាក់ (​រថយន្ត​២៧​នាក់ ម៉ូតូ​១២៥​នាក់ ដែល​មាន​​កម្រិត​​ជាតិ​ស្រវឹង​០,៤០ដល់​១,៣០) ។

សម្រាប់​គ្រោះថ្នាក់​ដែល​កើត​មាន​ច្រើន​ជាងគេ​ មាន​ រាជធានី​ភ្នំពេញ​ស្លាប់​២១​នាក់ បន្ទាយ​មាន​ជ័យស្លាប់​១៥​នាក់ កណ្តាល​ស្លាប់​១៤​នាក់ ព្រៃវែង​ស្លាប់​១២​នាក់ ត្បូងឃ្មុំ​ស្លាប់​១០​នាក់ កំពង់​ធំ​ស្លាប់​១០​នាក់ និង​ខេត្តរតនគិរី​ស្លាប់​៨​នាក់ ចំណែក​អ្នកបើកបរ​ក្នុង​ល្បឿន​លឿន​មាន​ចំនួន​៥១៩​គ្រឿង ល្មើស​២១៣​គ្រឿង អប់រំ​១៤​គ្រឿង និង​ពិន័យ​ចំនួន​១៩៩​គ្រឿង​ផង​ដែរ ៕