(Live) សម្តេចតេជោ អញ្ជើញចូលរួមជា អធិបតីក្នុងពិធី បិទសន្និបាតបូក សរុបការងារ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅ សម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ចាប់ផ្តើមមានប្រសាសន៍ ទាក់ទងនឹងស្ថានភាពទូទៅ ទាក់ទងសន្តិសុខក្នុងប្រទេស។

បន្តពង្រឹងការប្តេជ្ញា ចិត្តរក្សាសន្តិសុខ ស្ថានភាពនយោបាយ និងការអភិវឌ្ឍន៍កម្ពុជា បន្តពង្រឹងឲ្យបានខ្លាំង ទាំងវិមជ្ឈកា និងសហវិមជ្ឈកា ប្រកដោយនិរន្តភាព។

សម្តេចបន្តថា៖

ទប់ស្កាត់បញ្ហានៅក្នុងប្រទេសកម្ពុជាដើម្បីប្រឆាំងប្រទេសក្បែរខាង។

ទប់ស្កាត់ លួច ប្លន់ និងការរំលោភសេពសន្ថវៈ ។

ទប់ស្កាត់ការប្លន់ប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងអង្គភាពនីមួយ។

ប់ស្កាត់ជួញដូរមនុស្ស ទាំងស្រ្តី និងកុមារ។

រយៈពេលចុងក្រោយ មានសកម្មភាពកក្រើក នូវការជួញដូរមនុស្ស ត្រូវទប់ស្កាត់ឲ្យទាន់ពេលវេលា។

អ្នកដែលប្លន់គឺចេញពីគុក ហើយមុខដដែល ចេញមកបង្ករឿង ចឹងទេត្រូវធ្វើរឿងនេះ ឲ្យបានម៉ត់ចចត់ ជាពិសេសក្រសួងយុត្តិធម៌។

ក្រុមចោរចេញ មកប្លន់ដដែល។ មិនមែនថា អ្នកចេញមកចោលទាំងអស់នោះទេ នៅពេលចេញមក។ សូមឲ្យប្រជាពលរដ្ឋនៅទូទាំង ជួយសហការទប់ស្កាត់ ក្នុងការបង្ក្រាប់ចោរប្លន់។ ការជួញដូរគ្រឿង ញៀនអត់មានថយចុះទេ។

ហើយការសាងសង់ សំណងគ្រប់ប្រភេទ មានការរីកចំរើន ប៉ុន្តែស្របពេលរីកចំរើន ក៏មានបញ្ហាអសកម្ម មួយចំនួនកើតឡើងផងដែរ។

ចេញបទបញ្ជា ២៤ម៉ោង អត់ទាន់ចាប់បានទៀត ចំពោះករណីធ្វើឲ្យ ខូចខាតស្ពានអ្នកលឿង។ បើមិនចឹងទេបិទក្រុមហ៊ុន ចោលតែម្តងទៅ។ ព្រោះអ្នកបើកទាល់ តែមានការបញ្ជា ពីក្រុមហ៊ុន។ ហើយក្រសួងសាធារណការ យឺតណាស់ អំពីបញ្ហានេះ។ មើលជួយមើលវិធានការ ឲ្យបានម៉ត់ចត់តិចមើល ព្រោះខ្ញុំអត់ងាប់ ជាមួយលោកអស់ទេ ព្រោះអស់លោកស្តុយយ៉ាងហ្នឹង។ ពីមុនបន្ទោសគ្នាអំពីផ្លូវក្នុងក្រុង។

ក្រសួងដែលស្តុយជាងគេ គឺក្រសួងសាធារណការ ។ ក្រសួងកសិកម្មក៏យឺតដែរ ។
-ខ្ញុំកំពុងតែគិតថា ដោះដូរគណៈរដ្ឋមន្រ្តីនៅក្នុងឆ្នាំនេះឬទេ។ តើខ្ញុំនឹងផ្លាស់ប្តូរគណៈ រដ្ឋមន្រ្តីនៅក្នុងឆ្នាំនេះអត់ ព្រោះពិបាកខ្ញុំទេ ទុកអំណាចឲ្យរដ្ឋមន្រ្តីធ្វើ ដូចជាអត់មានលទ្ធផល។ ខេង បញ្ជាពីម្សិលមិញ ចាប់អត់បានទៀត។

គ្រឿងញៀនរីករាលដាល ពីក្រុងដល់ជនបទ។ ត្រូវយកចិត្តទុកលប់បំបាត់ គ្រឿងញៀនឲ្យអស់ពី ក្នុងទឹកដីកម្ពុជា។ កែទម្រងកំលាំងនគរបាលជាតិ ឆ្លើយតបឲ្យបានទាន់ពេលវេលា។ ពង្រឹងកំលាំងនគរបាលថ្នាក់ក្រោម។

ត្រូវគ្រប់គ្រងជនបរទេស ឲ្យបានតឹងរឹង និងចាត់វិធានការ ចំពោះជនបរទេស ស្នាក់នៅដោយ ខុសច្បាប់នៅកម្ពុជា។

ក្រសួងមហាផ្ទៃ ពន្លឿនផែនអត្តសញ្ញាកម្ម ផែនទីបង្ហាញផ្លូវ ក្នុងការសម្របសម្រួល។ កំណត់អត្តសញ្ញាណ ពលរដ្ឋឲ្យបានច្បាស់លាស់។

ក្រសួងមហាផ្ទៃ និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ក្រោមជាតិ ត្រូវផ្តល់សេវានានា ឲ្យបានទាន់ពេលវេលា ប្រកបដោយការឆ្លើយតប ឲ្យមានតម្លាភាព។

ត្រូវសម្របសម្រួល រវាងក្រសួងស្ថាននូវ ច្រកចេញចូលតែ មួយនៅក្នុងប្រទេស។ សេវាតម្រូវការប្រជាជន ដូចជាអត្តសញ្ញាណ សំបុត្រកំណើត អាពាហ៍ពិពាហ៍។ សេវាសូមណូមពរ សាលារៀន មន្ទីរជាដើម ត្រូវដោះស្រាយ។

សេវាតម្រូវការ គឺជាច្បាប់កំណត់ ដែលគ្មានត្រូវការប្រាក់នោះទេ ត្រូវធ្វើឲ្យគាត់។ ត្រូវដល់ម៉ោងត្រូវធ្វើឲ្យគេ ព្រោះកំណត់ពីអាយុ១៥ឆ្នាំ ត្រូវធ្វើគេ។ សៀភៅគ្រួសារកុំ ចាំបាច់ឲ្យគេសុំ ត្រូវធ្វើឲ្យគេ។ អត់ត្រូវកំណត់ពីខាងលើទេ ជាកាតព្វកិច្ចធ្វើឲ្យពលរដ្ឋ។ អ្វីដែលជាបញ្ហាពិបាកក្នុងការទៅយក។ ចៅហ្វាយខេត្តត្រូវតាមឲ្យជាប់ មិនចាំបាច់ថ្នាក់ជាតិចុះទៅទេ។

សេវាសំណូមពរ ដោះស្រាយបានក៏ល្អ ឲ្យក៏មានការស្នើសុំខ្លះ កសាងសាលារៀន និងវត្ត ។ ឥលូវត្រូវបំពេញឲ្យពួកគាត់។

ត្រូវពិនិត្យមើលក្រសួង នីមួយៗពីសេវាសំណូមពរ។ ត្រូវមានសំបុត្រមរណភាព។ ចឹងប្រមូលផ្តុំធ្វើអាហ្នឹង ដើម្បីដោះស្រាយបញ្ហា ប្រជាពលរដ្ឋយើង។ សេវាតម្រូវការត្រូវពិនិត្យ ឲ្យច្បាស់អំពីបញ្ហាទាំងអស់ហ្នឹង។ យើងយល់អំពីការលំបាក ទៅលើបញ្ហាការចុះបញ្ជីជាប្រព័ន្ធ។

ចឹងធ្វើឲ្យបាន និងមានតម្លាភាព បើគេឲ្យម៉ាន់យកប៉ុណ្នឹងបានហើយ ។ ប្រជាពលរដ្ឋបានទទួល ច្រើនណាស់ពីសេវា ប្រព័ន្ធ ប្រឡាយទឹក ។

អ្នកពាក់ព័ន្ធ ត្រូវបង្កើនការពារបរិស្ថាន ទប់ស្កាត់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ និងទប់ស្កាត់ការនាំចេញ ឈើនៅតាមព្រំដែន។
-ខ្ញុំទូរស័ព្ទទៅសៅ សុខា ទៅមើលឈើខុសច្បាប់ យ៉ាងម៉េច មានច្បាប់យ៉ាងម៉េច។

សម្តេចបញ្ចប់ សន្ទរកថានៅម៉ោង ៤និង៣០នាទី