លោក នុត ពុធដារ៉ា នាំយកអំណោយ របស់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនប្រជា ពលរដ្ឋក្រីក្រ ១៥គ្រួសារក្នុង សង្កាត់ទៀន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បាននាំយកអំណោយ របស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៥គ្រួសារ នៅក្នុងសង្កាត់ទៀន ខណ្ឌដង្កោ។

ក្នុងឱកាសជួបជាមួយ ប្រជាពលរដ្ឋក្រីក្រទាំង ១៥គ្រួសារ ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ពីសំណាកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ ការលំបាកនានា របស់បងប្អូន នៅមូលដ្ឋាន ហើយតែងបានផ្តាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ឲ្យចិត្តគិតគូរ ដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

លោកអភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ទាំងអស់ឲ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអគ្គិភ័យ ដោយសាររដូវ នេះជារដូវប្រាំង ហើយមាន ខ្យល់ធ្លាក់ទៀតផង ម្យ៉ាងទៀតសូមឲ្យបងប្អូន ទាំងអស់ថែរក្សាសុខភាព ឲ្យបានល្អប្រសើរ និងអនាម័យការរស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត ការធ្វើលំហាត់ ប្រាណ ដើម្បីរស់នៅបានយូរអង្វែង និងបន្តមើលការអភិវឌ្ឍរីក ចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិយើង ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវចែកជូន ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ ក្នុងឱកាសនេះរួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន ១០មុខ ព្រមទាំងថវិកា ៥ម៉ឺនរៀល។