លោក ស្រី គឹម សេដ្ឋានី ដឹកនាំ គ្រូពេទ្យ អង្គការ សុខភាពនឹងអភិវឌ្ឍន៍ កម្ពុជាការព្យាបាល ជំងឺជូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំសំបូរ ដោយឥតគិតថ្លៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈនេះ លោកជំទាវ គឹម សេដ្ឋានី ប្រធានក្រុមការងារចុះ ជួយឃុំសំបូរ បានដឹកនាំក្រុមគ្រូពេទ្យ មកពីអង្គការសុខភាព នឹង អភិវឌ្ឍន៍កម្ពុជា  ចុះព្យាបាលជំងឺជូន ប្រជាពលរដ្ឋដែលរស់ នៅក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាង ២០០ នាក់ដោយមិន គិតថ្លៃព្យាបាលនោះទេ ។

លោក ជួប រឿន មេឃុំសំបូរបានអោយដឹងថា តាមរយះការខិតខំប្រឹងប្រែង របស់លោកស្រី គឹម សេដ្ឋានី ប្រធានក្រុមការងារ ចុះជួយឃុំសំបូរ  បានទំនាក់ទំនង ទៅ អង្គការសុខភាពនឹង អភិវឌ្ឍន៍កម្ពុជាដើម្បី សុំអោយគ្រូពេទ្យ របស់អង្គការ សុខភាពនឹងអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋ ប្រមាណជាង ២០០ នាក់ ដែលមានជីវភាពខ្វះខាត ហើយមានជំងឺប្រចាំកាយនេះ ។ លោកមេឃុំបន្តថា ក្នុងឃុំសំបូរមាន ១៨ ភូមិ ដែលមានប្រជាជនសរុប ៩០៧០ នាក់ ។

លោក ផេង រិទ្ធី ប្រធានក្រុមគ្រូពេទ្យ របស់អង្គការ សុខភាពនឹងអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ជំងឺដែលក្រុមគ្រូពេទ្យ លោកចុះមកពិនិត្យនឹង ព្យាបាលជូន ប្រជាពលរដ្ឋ នាថ្ងៃនេះគឺ ទី១ ព្យាបាលជំងឺសន្លាក់ដៃ ជើង នឹងសាច់ដុំ ដូចជា(ការឈឺចាប់សាច់ដុំ ពីរបីថ្ងៃ ពិបាកធ្វើចលនា ឬ ធ្វើបានតិចតួចបំផុត នៅតំបន់សន្លាក់ ទី៣ មាន គ្រោះថ្នាក់ឬឈឺចាប់ខ្លាំង បន្ទាប់ពីលេងកីឡា ទី៤ មានការឈឺចាប់រាំរ៉ៃ ក្នុងការធ្វើចលនា ទី៥ មានរោគសញ្ញនៃភាព តប់ប្រមល់  ) ទី២ ពិនិត្យព្យាបាល បញ្ហាភ្នែក ទី៣ ពិនិត្យនឹងព្យាបាលជំងឺទូរទៅ ហើយបើសិនជាពលរដ្ឋ ណាមានបញ្ហាភ្នែកនោះ គឺខាងអង្គការនឹងធ្វើការពិនិត្យ រួមផ្តល់វែនតាជូនពួកគាត់ តែម្តង។

លោក ផេង រិទ្ធី បានបញ្ជាក់ថា ទីស្នាក់អង្គការសុខភាព នឹង អភិវឌ្ឍន៍កម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវ លេខ ២៨សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខហើយ ជាធម្មតាអង្គការ សុខភាព នឹង អភិវឌ្ឍន៍កម្ពុជាតែងតែ ចុះជួយព្យាបាលជំងឺជូន ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ នឹងតាមបណ្តាខេត្តផ្សេងៗ ប៉ុន្តែថ្ងៃនេះដោយមានការ ស្នើសុំពីសំណាក់ លោក ស្រី គឹម សេដ្ឋានី ប្រធានក្រុមការងារចុះ ជួយឃុំសំបូរ ដូច្នេះក្រុមគ្រូពេទ្យក៏បាន បំពេញតាមការស្នើ សុំរបស់លោកស្រី ។

លោកស្រី គឹម សេដ្ឋានី បានសម្លែងនៅក្តីរំភើប ត្រេតអរបំផុត នឹងបានថ្លែងអំណរគុណ យ៉ាងខ្លាំងដល់អង្គការ សុខភាពនឹងអភិវឌ្ឍន៍កម្ពុជា ដែលបានយល់ព្រម តាមសំណើ របស់លោកស្រី ចុះមកព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដែលកំពុងមាន ជីវភាពខ្វះខាត នឹង មានជំងឺរាំរៃប្រចាំកាយ យូរយារមកហើយ។ លោកស្រីបន្តថា ចំពោះការចុះពិនិត្យ ព្យាបាលជំងឺ នាពេលនេះ គឺមិនប្រកាន់និន្នាការ នយោបាយ ពូជសាស្ត្រ ពណ៌សម្បូរនោះទេ គឺអោយតែមាន ប្រជាពលរដ្ឋ ណា ម្នាក់មានជំងឺ អាចមកព្យាបាលបានទាំងអស់គ្នា ។

ក្នុងឱកាសនោះដែល លោកស្រីបាន សំណេះសំណាល សួរសុខទុក្ខលោកយាយ លោកតា នឹងប្រជាពលរដ្ឋ ទាំងអស់ ហើយបានលើកឡើងពី ការអភិវឌ្ឍន៍ ប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្តេចទាំងបី នឹងបានប្រាប់ ប្រជាពលរដ្ឋថា ទីណាមានទុក្ខលំបាក នឹងបញ្ហាផ្សេងៗ ទីនោះតែងតែមាន គណបក្សប្រជាជនកម្ពុជា ចាំតាមជួយជានិច្ច ដូច្នេះបងប្អូនត្រូវចងចាំ ថាក្រៅពីគណបក្ស ប្រជាជនកម្ពុជា គឺគ្មានគណបក្សណាមាន សមត្ថភាពយកចិត្តទុកដាក់ ប្រជាពលរដ្ឋ ដូចពេលនេះទេ៕