ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងករណីជក់ និងជួញដូរគ្រឿងញៀន

ព្រៃវែង៖ លោក ពេជ្រសុត្ថារ ស្នងការរងនគរបាល និងជាប្រធានការិយាល័យ កណ្ដាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង បានដឹកនាំកម្លាំង ចុះស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែង ករណីចែកចាយឲ្យ ប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន ៤នាក់ កាលពីម៉ោង ២១៖៣០នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់ អេតចាយ ស្ថិតក្នុងភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

លោក ពេជ្រសុត្ថារ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនចំនួន ០៤នាក់នោះ រួមមាន ទី១.ឈ្មោះ ឌី សុដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងទង មានទីលំនៅ ភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង (ជាមុខសញ្ញាចាត់ចែងឲ្យ ប្រើប្រាស់សារធាតុញៀន), ទី២.ឈ្មោះ សុខ មករា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង (ជាមុខសញ្ញាប្រើប្រាស់ គ្រឿងញៀន និងផ្តល់ទីតាំង), ទី៣.ឈ្មោះ វ៉ែន វណ្ណៈសុវឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង (ជាមុខសញ្ញាប្រើប្រាស់ គ្រឿងញៀន), និងទី៤.លោក តាន់ រតនៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង (មុខសញ្ញា ប្រើប្រាស់គ្រឿងញៀន)។

លោកបានបន្តថា ក្នុងករណីនេះកម្លាំងនគរបាល ដកហូតវត្ថុតាងបានរួមមាន ម៉ូតូចំនួន ២គ្រឿង ទី១.ម៉ាកស្មាស់ ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-5084, ទី២.ម៉ាក STR ពណ៌ត្រេអី ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-3400 និងសម្ភារៈសម្រាប់ជក់ និងចែកចាយមួយចំនួនទៀត ។

សូមបញជាក់ថា បច្ចប្បន្នជនសង្ស័យ ទាំង ៤នាក់ខាងលើ រួមទាំងវត្ថុតាងសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងករណីជក់ និងជួញដូរគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងករណីជក់ និងជួញដូរគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងករណីជក់ និងជួញដូរគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងករណីជក់ និងជួញដូរគ្រឿងញៀន