សម្តេចតេជោថា នឹងចុះទៅមើលឈើ ដែលប្រមូលបានពីការ កាប់ដោយខុសច្បាប់

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានឱកាសណាមួយ សម្តេចនឹងចុះទៅមើលឈើ ដែលក្រុមការងារ គណៈកម្មាធិការបង្ក្រាប់ព្រៃឈើ ប្រមូលបាននៅថ្ងៃ ណាមួយជាមិនខាន។

នៅក្នុងឱកាសចុះ បិទសន្និបាតបូកសរុប ការងារក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោបានថ្លែង “ខ្ញុំទូរស័ព្ទទៅសៅ សុខា ថាទៅមើលឈើខុសច្បាប់ យ៉ាងម៉េច មានច្បាប់យ៉ាងម៉េច នៅពេលណាមួយ”៕