សម្រាប់​អ្នក​ធុញ​ទ្រាន់​នឹង Facebook Memories Notification សូម​ធ្វើ​តាម​វិធី​នេះ! (ពត៌​មាន​អំពី​អតីត​កាល​របស់​យើង)

Facebook Memories Notification គឺជាមុខ​ងារ​មួយ ដែល​ជួយ​បង្ហាញ ពី​ពត៌​មាន អំពី​អតីត​កាល របស់​យើង ថា​តើ​កាល​ពី ប៉ុន្មាន​ឆ្នាំ​មុន រាប់​ចាប់​ពី ថ្ងៃ​ដែល​យើង​ផ្តើម​លេង Facebook យើង​បាន បង្ហោះ Status, រូប​ភាព ឬវីដេអូ អ្វីខ្លះ។

សម្រាប់​អ្នក​ធុញ​ទ្រាន់​នឹង Facebook Memories Notification សូម​ធ្វើ​តាម​វិធី​នេះ! (ពត៌​មាន​អំពី​អតីត​កាល​របស់​យើង)

ជាមួយគ្នានេះដែរ ក៏មាន អ្នកប្រើប្រាស់ ភាគច្រើន មានអារម្មណ៍ ថាធុញទ្រាន់ នឹងមុខងារមួយនេះ ផងដែរ ដោយមតិភាគច្រើន គិតថា វាជួយរំលឹកពី អតីតកាល ដ៏ជូរចត់របស់គេ ដែលពួកគេ មិនចង់រំលឹក។ ហើយ​មតិមួយ​ចំនួន​ទៀត គិត​ថា វា​តែង​តែ លោតមក ធ្វើអោយរំខាន។

ដូចនេះ ដើម្បីដោះស្រាយ នូវបញ្ហាមួយនេះ នៅក្នុងថ្ងៃនេះ​ខេមបូ នឹងបង្ហាញពី វិធីសាស្រ្ត ដើម្បីបិទ​មុខងារ ខាងលើ ជូនអ្នកទាំងអស់គ្នា។ អានខាងក្រោមនេះ ពីវិធីសាស្រ្តបិទ!

សម្រាប់ Android៖

  • បើកកម្មវិធី Facebook > More > ស្វែងរក On This Day > ចុចលើ Settings (រូបសោរ) > ដោះធីក និងចុចពាក្យ Done ជាការស្រេច!

សម្រាប់ iOS៖

  • បើកកម្មវិធី Facebook > More > ស្វែងរក On This Day > ចុចលើ Settings (រូបសោរ) > ចុចលើ Turn Off Notifications ជាការស្រេច!

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

សម្រាប់​អ្នក​ធុញ​ទ្រាន់​នឹង Facebook Memories Notification សូម​ធ្វើ​តាម​វិធី​នេះ! (ពត៌​មាន​អំពី​អតីត​កាល​របស់​យើង)

បញ្ជាក់៖ សម្រាប់អ្នក នឹងមិនទទួលបាន សារដំណឹងនេះទៀតឡើយ ក៏ប៉ុន្តែ មិត្តភក្តិរបស់អ្នក ដែលធ្លាប់ មានឈ្មោះ Tag គឺនៅតែឃើញ អ្វីដែលធ្លាប់បង្ហោះដដែល។

ដូចនេះ សម្រាប់អ្នកដែល មិនចង់ដឹង មិនចង់លឺ អំពីមុខងារមួយនេះ អាចអនុវត្ត តាមវិធីខាងលើនេះបាន ក៏ប៉ុន្តែ បើសិនជា ពេលមួយ ដែលអ្នកចង់បើកវា វិញនោះ គ្រាន់តែ ធ្វើតាមវិធីខាងលើនេះ ឡើងវិញ សារដំណឹងនោះ នឹងបន្ត ផ្ញើ​មកកាន់ អ្នកវិញហើយ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!

សម្រាប់​អ្នក​ធុញ​ទ្រាន់​នឹង Facebook Memories Notification សូម​ធ្វើ​តាម​វិធី​នេះ! (ពត៌​មាន​អំពី​អតីត​កាល​របស់​យើង)

  • ដោយ: Mai
  • 4:20 PM, 25 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ