មេបញ្ជាការ​ទិស​ទី​១​ភូមិភាគ​៥​ប្រចាំខេត្ត​បន្ទាយមានជ័យ ថា​ទាហាន​មិនត្រូវ​ពាក់ព័ន្ធ​រថយន្ត​និង​ម៉ូតូ​ទំនិញគេចពន្ធ

បន្ទាយមានជ័យ: មេបញ្ជាការ​ទិស​ទី​១​ភូមិភាគ​៥​ប្រចាំខេត្ត​បន្ទាយមានជ័យ​ក្នុង​ពិធី​ប្រកា​សមាសភាព​ទីបញ្ជាការ​ជួរមុខ​ប្រចាំ​ទិស​ទី​១​ខេត្តបន្ទាយមានជ័យ​កាល​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៦​។​
​លោក​ប៊ុន សេង មេបញ្ជាការ​កងទ័ពជើងគោក​និង​ជា​មេបញ្ជាការ​ភូមិភាគ​៥​លោក​បាន​និយាយថា កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ថា​មិនត្រូវ​ពាក់ព័ន្ធ​រថយន្ត​និង​ម៉ូតូ ទំនិញ គេចពន្ធ​ហើយ​ដាក់​កុងត្រូលជជុះ​តាម​បន្ទាត់​ព្រំដែន​ដាច់ខាត​។​

 លោក ប៊ុន សេង បាន​បន្តថាៈ​ដាក់​កងកម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ទាំងអស់​មិនត្រូវ​ពាក់ព័ន្ធ​និង​រថយន្ត​និង​ម៉ូតូ​និង​ទំនិញគេចពន្ធ​ដាច់ខាត​ត្រូវ​ចេះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បង្ក្រាប​ទប់ស្កាត់​ដើម្បី​រក​ចំណូល​ចូល​រដ្ឋ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​មិន​ត្រូវដាក់​កុងត្រូលជជុះ​ទា​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ដឹកស្រូវ អង្ករ​និង​ដំឡូង​មី​ដែល​ដឹក​ទៅ​លក់​តាម​បន្ទាត់​ព្រំដែន​និង​ត្រូវ​ចូលរួម​ទប់​ស្លា​ត់ព​លករ​ចំណាកស្រុក​ដោយ​ខុសច្បាប់​និង​បទល្មើស​តាម​បន្ទាត់​ព្រំដែន កម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​ចូលរួម​ការពារ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​និង​សង្គម​ឲ្យ​មាន​សន្តិសុខ​សណ្តាប់ធ្នាប់​។​

​ក្នុង​ឱកាសលោក អិន សុខា​វុ​ឌ្ឍី មេបញ្ជាការរង​យោធភូមិភាគ​ទី​៥​ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​ទិស​ទី​១​ខេត្តបន្ទាយមានជ័យ​នៃ​យោធភូមិភាគ​ទី​៥​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿង សា​រិ​ទ្ធិ ពី​មេបញ្ជាការ​ទឹ​ស​ទី​១​ជា​មេបញ្ជាការរង​ទឹ​ស​ទី​១​និង​មេបញ្ជាការ​កងពលតូច​ថ្មើ​ជើង​លេខ​៥១​បាន​ឡើង​ប្តេជ្ញាចិត្ត​ថា​ខិតខំ​អនុ​វុត្ត​ន៍​តួនាទី​ភារកិច្ច​ជា​មេបញ្ជាការ​ទិស​ទី​១​ឲ្យ​បានល្អ​យកចិត្តទុកដាក់​ឲ្យ​បាន​ស្និទ្ធ​ភាព​ជាមួយ​អាជ្ញាធរ​ថ្នាក់​ខេត្ត ក្រុង​ស្រុក រក្សា​សាមគ្គី​ផ្ទៃក្នុង​ឲ្យ​បាន​រឹងមាំ​ដើម្បី​សម្រេច​រាល់​ភារកិច្ច​៕​

មេបញ្ជាការ​ទិស​ទី​១​ភូមិភាគ​៥​ប្រចាំខេត្ត​បន្ទាយមានជ័យ ថា​ទាហាន​មិនត្រូវ​ពាក់ព័ន្ធ​រថយន្ត​និង​ម៉ូតូ​ទំនិញគេចពន្ធ

មេបញ្ជាការ​ទិស​ទី​១​ភូមិភាគ​៥​ប្រចាំខេត្ត​បន្ទាយមានជ័យ ថា​ទាហាន​មិនត្រូវ​ពាក់ព័ន្ធ​រថយន្ត​និង​ម៉ូតូ​ទំនិញគេចពន្ធ