គូ​ស្វាមី​ភរិយា​ថ្មី​៥​គូ​​ឈ្នះ​រង្វាន់​ធំ​ទៅ​លេង​កោះ​ឋាន​សួគ៌​ ម៉ាឌីវ ​​ពី​ស្រាបៀ ​​Tiger​

​គូ​ស្វាមី​ភរិយា​ថ្មី​៥​គូ​មាន​ភ័ព្វសំណាង​បំផុត ដោយ​ឈ្នះ​រង្វាន់​ធំ​យ៉ាង​ពិសេស​ជា​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​ទៅ​កាន់​កោះ​ឋាន​សួគ៌ ម៉ាឌីវ រួម​ជា​មួយ​ទឹក​ប្រាក់​រហូត​ដល់​​ ៥០០០​​ ដុល្លារ​ពី​ក្រុមហ៊ុន​ស្រាបៀ​​ Tiger​​ ។​

 

​កម្មវិធី​ប្រគល់​រង្វាន់​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ​នៅ​សណ្ឋាគារ​ សូហ្វីតែល​ភ្នំពេញ​ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​គ្រប់​គ្រង​ បុគ្គលិក​ក្រុមហ៊ុន​​ Tiger​​ អ្នក​សារព័ត៌មាន​ ​និង​អតិថិជន។​

 

គូ​ស្វាមី​ភរិយា​ថ្មី​៥​គូ​​ឈ្នះ​រង្វាន់​ធំ​ទៅ​លេង​កោះ​ឋាន​សួគ៌​ ម៉ាឌីវ ​​ពី​ស្រាបៀ ​​Tiger​

គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​១​គូ​ក្នុង​ចំណោម​៥​គូ​គឺ ​​លោក ​​អេង ដាណាស់ និង​អ្នក​នាង គីម ណូគា បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ពោរ​ពេញ​ដោយ​ភាព​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ នៅ​ពេល​បាន​ក្លាយ​ខ្លួន​ជា​គូ​ស្វាមី​ភរិយា​មហា​សំណាង​របស់​ស្រា​បៀរ ​​Tiger ដោយ​បាន​បញ្ជាក់​ថា ស្រាបៀ Tiger​​ ពិត​ជា​បាន​ប្រគល់​រង្វាន់​យ៉ាង​ពិត​ប្រាកដ​មែន​ជូន​ដល់​រូប​គាត់​ទាំង​ពីរ​ ព្រម​ទាំង​គូ​ស្វាមី​ភរិយា​ផ្សេង​ទៀត​ដែល​មាន​សំណាង​​ឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រាបៀ​​Tiger​​។

 

ក្រៅ​ពី​នេះ ក៏​មាន​កម្មវិធី​ប្រគល់​រង្វាន់​ពិសេស​ផ្សេង​ៗ​ទៀត​រួម​មាន​​ ទូរទស្សន៍ ​​Curved UHD TV ​​ចំនួន​​ ៩​​ រង្វាន់​​ និង​ឧបករណ៍​ឈុត​​ Home Theater System ​​ចំនួន​ ៩ ​​រង្វាន់​ជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី​ម្ចាស់​សំណាង​ផ្សេង​ទៀត​ផង​ដែរ​។​

 

កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ក្រុមហ៊ុន​​ Tiger​​ប្រចាំ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ នឹង​មាន​រង្វាន់​កាន់​តែ​ធំ​ និង​អស្ចារ្យ​ថែម​ទៀត​ គឺ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​លំដាប់​ខ្ពស់​ឆ្ពោះ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ជា​មួយ​ទឹក​ប្រាក់​​ ៤៥០០ ​​ដុល្លារ​​ចំនួន​​ ១០​​ រង្វាន់​​ ព្រមទាំង​រង្វាន់​ជា​ច្រើន​ទៀត​ដូចជា​​ ទូរទស្សន៍​​ Smart TV​​ ចំនួន​​ ៥​​ រង្វាន់​​ ឈុត​​ Home Theater System ​​ចំនួន​​ ៥ ​​រង្វាន់​​ ទូរ​ទឹកកក​ចំនួន​ ​៥ ​​រង្វាន់​។

 

គូ​ស្វាមី​ភរិយា​ថ្មី​៥​គូ​​ឈ្នះ​រង្វាន់​ធំ​ទៅ​លេង​កោះ​ឋាន​សួគ៌​ ម៉ាឌីវ ​​ពី​ស្រាបៀ ​​Tiger​

 

កុំ​ភ្លេច​ជ្រើសរើស​ស្របៀ Tiger សម្រាប់​កម្មវិធី​មង្គល​របស់​អ្នក​ណា៎! ម្ចាស់​រង្វាន់​អាច​ជា​អ្នក!

 

អត្ថបទ៖ ធីតា