សម្ដេច ហ៊ុន សែន គ្រោង​ចុះ​មូលដ្ឋាន​យក​អង្គរក្ស​តែ​២​នាក់​តាម​ខ្លួន​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា សម្ដេច​នឹង​ចុះ​តាម​មូលដ្ឋាន​យកតែ​អង្គរក្ស​ចំនួន​២​នាក់​ប៉ុណ្ណោះ ដើម្បី​ការពារ​សម្ដេច​នៅពេល​ចុះ​តាម​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ ងាយស្រួល​ដល់​ការជួប​សំណេះសំណាល​បាន​ជិតស្និត​ជាមួយ​ពលរដ្ឋ​។​

​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងា​ឆ្នាំ​២០១៦ របស់​ក្រសួងមហាផ្ទៃ  សម្តេច ហ៊ុន សែន ក៏បាន​រំ​ឮ​ក​ពី​ការដើរ​ជួប​ពលរដ្ឋ​កន្លងមក ដោយ​មិនសូវមាន​អង្គរក្ស​ច្រើន ដែល​អាច​ឲ្យ​សម្ដេច មានឱកាស​បាន​ហូប​នំ​បញ្ចុក​របស់​ពលរដ្ឋ​លក់​តាមផ្លូវ​ផងដែរ​។​

​តែ​យ៉ាងណា​ប្រមុខ​រដ្ឋាភិបាល ក៏​ទទួលស្គាល់ថា បើ​ចុះ​តាម​មូលដ្ឋាន​ហើយ មិន​យក​អង្គរក្ស​តាម​ខ្លួន​ច្រើន​នោះ វា​ក៏​អាចមាន​បញ្ហា​គ្រោះថ្នាក់​ជាយ​ថ​ហេតុ​ណា​ដែរ មុននឹង​សម្ដេច​បន្ត​បែប​លេងសើច​ថា បើសិនជា​នាយក​រដ្ឋមន្ត្រី​មាន​គ្រោះថ្នាក់​មែន​នោះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺជា​អ្នកទទួលខុសត្រូវ​មុនគេ ៕


ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​