សួង សាខា​រ៉ានី​ត បេះ​ពី​មាត់​ជួយ​អ្នក​ទីទ័លក្រ

Doliprane TVC

តារា​សម្តែង​កញ្ញា សួង សាខា​រ៉ានី​ត បាន​ប្រាប់ថា នាង​មិនមែនជា​អ្នកសិល្បៈ ដែលមាន​ទ្រព្យ​ច្រើន​នោះទេ គឺ​ការងារ​សិល្បៈ​នាង​រកចំណូលបាន​ម៉ា​រស់ៗ​ប៉ុណ្ណោះ ។ ព្រោះ​ថ្លៃ​សម្តែង​ក្នុងស្រុក​យើង​ដូច​ទស្សនិកជន​បានដឹង​ស្រាប់​ហើយ​គឺ​ស្តួច​ស្តែង​ណាស់ គ្រាន់តែ​ចំណាយ​លើ​សាំង​ឡាន អាហារ សម្លៀកបំពាក់ និង ការតុបតែង​ខ្លួន គឺ​សឹង​មិន​គ្រប់​ផង ហើយ​នាង​ក៏​គ្មាន​ជំនួញ​អ្វី​ក្រៅពី​នេះដែរ ។​

សួង សាខា​រ៉ានី​ត បេះ​ពី​មាត់​ជួយ​អ្នក​ទីទ័លក្រ

សួង សាខា​រ៉ានី​ត បេះ​ពី​មាត់​ជួយ​អ្នក​ទីទ័លក្រ

កញ្ញា បាន​បន្តថា ព្រោះតែ​ទឹកចិត្ត​អាណិត​បងប្អូន​ខ្មែរ អ្នក​ជួប​បញ្ហា​ទីទ័លក្រ ទោះបីជា​នាង​គ្មាន​ធនធាន​ច្រើនក្តី ប៉ុន្តែ​ទឹកចិត្ត​របស់​នាង​នៅតែមាន និង ខិតខំ​ធ្វើ​ទាំង​ទឹកចិត្ត​សប្បាយរីករាយ ពោលគឺ​ធ្វើបាន​ប៉ុណ្ណា​យក​ប៉ុណ្ណោះ ។

សួង សាខា​រ៉ានី​ត បេះ​ពី​មាត់​ជួយ​អ្នក​ទីទ័លក្រ

​ជាក់ស្តែង​ដូចជា​ក្នុង​រូបភាព​បង្ហាញ​នេះ​ស្រាប់ សួង សាខា​រ៉ានី​ត ទើបតែ​បាន​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ជាមួយ​កញ្ញា ដួង ម៉ា​និ​ច ទិញ​សម្ភារ ស្បៀងអាហារ និង កង់​មួយគ្រឿង យកទៅ​ជួន​គ្រួសារ​អ្នក​ទីទ័លក្រ​មួយ នៅក្នុង​ស្រុក មោងឫស្សី ខេត្តបាត់ដំបង ដែលមាន​ជីវភាព​ក្រខ្សត់ ហើយ​ថែមទាំង​មានកូន​មាន​សតិ​មិន​គ្រប់ អាយុ ១៥ ឆ្នាំ​ហើយ​ឈរ​មិនកើត គឺ​បានតែ​វារ​នឹង​ដី​ផ្ទាល់ ប៉ុណ្ណោះ ។

សួង សាខា​រ៉ានី​ត បេះ​ពី​មាត់​ជួយ​អ្នក​ទីទ័លក្រ

សួង សាខា​រ៉ានី​ត បន្តថា អំណោយ​របស់​នាង​នេះ យកទៅ​ជួន​មិនបាន​ច្រើន​ទេ គឺ​បាន​បន្តិច​ប​ន្ទួ​ច តាម​លទ្ធភាព ពោលគឺ​នាង​បេះ​ពី​មាត់​តែម្តង ព្រោះ​ឃើញ​គ្រួសារ​គាត់​អាណោច​អធម​ពេក ៕ ប្រមាញ់ តារា​

សួង សាខា​រ៉ានី​ត បេះ​ពី​មាត់​ជួយ​អ្នក​ទីទ័លក្រ