សម្តេចតេជោ ហ៊ុន សែន ដាក់បញ្ជាឲ្យ លុបបំបាត់ គ្រឿងញៀនឲ្យអស់ពី ក្នុងទឹកដីកម្ពុជា

ភ្នំពេញ៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បញ្ជាឲ្យលុបបំបាត់ គ្រឿងញៀនឲ្យអស់ពី ក្នុងទឹកដីកម្ពុជា ខណៈដែល សម្តេច ព្រួយបារម្ភ បញ្ហាគ្រឿងញៀននេះ រីករាលដាលទូទាំងប្រទេសនោះ។

ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «(ខ្ញុំ) ពិតជាព្រួយបារម្ភ បញ្ហគ្រឿងញៀន រីករាលដាល ពីក្រុងដល់ជនបទ ត្រូវយកចិត្តទុកដាក់លុបបំបាត់ គ្រឿងញៀនឲ្យអស់ពី ក្នុងទឹកដីកម្ពុជា កែទម្រងកំលាំងនគរបាលជាតិ ឆ្លើយតបឲ្យបានទាន់ពេលវេលា  ពង្រឹងកំលាំងនគរបាលថ្នាក់ក្រោម»៕