គណបក្សយុវជនកម្ពុជា ចេញសេចក្តី ថ្លែងការណ៍ ចំពោះទណ្ឌិត CNRP ១៥រូប បដិសេធមិនជួប

ភ្នំពេញ៖ ក្រោយពីទណ្ឌិតបក្ស ប្រឆាំងដែលជាប់ ឃុំឃាំងនៅពន្ធនាគារព្រៃស ទាំង១៥នាក់  បានបដិសេធមិនជួបមន្រ្តី គណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចេញសេចក្តីថ្លែងការណ៍ មួយរៀបរាប់អំពី ការបដិសេធនេះ ខណៈដែលប្រធាន គណបក្សមួយនេះ ប៉ុនប៉ងចូលជួបសួរសុខទុក្ខ កាលពី ថ្ងៃទី២៤ កុម្ភៈ ។

យោងតាមសេចក្ដីថ្លែងការណ៍ របស់គណបក្សយុវជនកម្ពុជា ចេញថ្ងៃទី២៥ កុម្ភៈ នេះបានឲ្យដឹងថា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលនៅមុននេះ បានឲ្យដឹងថា «នៅពេលដែលមន្រ្តីជាន់ខ្ពស់ គណបក្សយុវជនកម្ពុជា បានអនុវត្តតាមលិខិត អនុញ្ញាតពីអគ្គនាយកដ្ឋាន ពន្ធនាគារ ស្រាប់តែត្រូវមន្រ្តី ពន្ធនាគារព្រៃស បដិសេធទៅវិញ ជាងនេះទៅទៀត សាម៉ីខ្លួន ដែលជាទណ្ឌិត មិនព្រមអនុញ្ញាតឲ្យ មន្រ្តីជាន់ខ្ពស់របស់បក្សយុវជនកម្ពុជា បានចូលជួបសំណេះសំណាល បង្ហាញពីការព្រួយបារម្ភ និងយុត្តិធម៌ផ្នែកនយោបាយផ្សេងៗ ដែលបានកើតមាននៅកម្ពុជា ទាំងនេះបង្ហាញឲ្យឃើញនូវភាព រើសអើងផ្នែកនយោបាយមួយ របស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលគ្មានឆន្ទៈចែករំលែក នូវការយកចិត្តទុកដាក់របស់ អ្នកនយោបាយផ្សេងទៀត»៕

គណបក្សយុវជនកម្ពុជា ចេញសេចក្តី ថ្លែងការណ៍ ចំពោះទណ្ឌិត CNRP ១៥រូប បដិសេធមិនជួប