ក្រសួង ធនធានទឹក ជួសជុលអាងកំពីងពួយ រួចរាល់ជាស្ថាពរ

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់ការជួសជុលអាំងកំពីងពួយ រួចរាល់ជាស្ថាពរហើយ  និងដាក់ឲ្យប្រើប្រាស់ ឡើងវិញផងដែរ ដើម្បីស្រោចស្រពលើដី ស្រែវស្សាចំនួន ២៥.០០០ ហិកតា និងស្រែប្រាំង ១៥.០០០ ហិកតា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងធនធានទឹក  នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា  “បន្ទាប់ពីបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ ឆ្នាំ ២០១១ ប្រព័ន្ធធារាសាស្ត្រកំពីងពួយ ត្រូវបានក្រសួងធនធានទឹក ជួសជុលរួចរាល់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ឡើងវិញហើយនៅពេលនេះ”។
ប្រព័ន្ធនេះ ក៏ជាប្រភពទឹកសម្រាប់ការផលិតទឹកស្អាត និងជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលមួយ នៅក្នុងខេត្តបាត់ដំបងផងដែរ ៕

ក្រសួង ធនធានទឹក ជួសជុលអាងកំពីងពួយ រួចរាល់ជាស្ថាពរ

ក្រសួង ធនធានទឹក ជួសជុលអាងកំពីងពួយ រួចរាល់ជាស្ថាពរ