មេខ្លោងចោរប្លន់ អាជីវករលក់មាស នៅក្រុងប៉ោយប៉ែត កាលពីម្សិលមិញ ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានហើយ

បន្ទាយមានជ័យ: ២៥ កុម្ភះ ២០១៦ មេខ្លោងក្នុងអំពើប្លន់ស្រ្តីអាជីវករលក់មាស នៅផ្សាររ៉ា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលា ម៉ោង៤ល្ងាច ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦នេះ នគរបាលចាប់ខ្លួនបានហើយ នៅចំនុចកូនដំរី ភូមិសូរិយ៉ា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយជនសង្ស័យត្រូវបាននាំខ្លួន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត។

មេខ្លោងដែលទើបចាប់ខ្លួនបានឈ្មោះ លឹម ទ្រី ហៅទី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិក្រមួនសរ ឃុំក្រមួនសរ កម្ពុជាក្រោម និង២នាក់ទៀត ចាប់ពីយប់ជនសង្ស័យ ២នាក់ ដែលចាប់ខ្លួន ១/ឈ្មោះ យ៉េន ធូ ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិលេខ៥ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំង់ចាម បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ពីរនាក់នេះជាជនដៃដល់ ២/ឈ្មោះ យៀប ហេង ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិខ្នាយកូវ ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រះវែង បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ជាអ្នកមើលផ្លូវ និងទីតាំងសម្រាប់ប្លន់។

យោងសេចក្តីរាយការណ៍នៅវេលាម៉ោង៤ល្ងាច ថ្ងៃដដែលនេះ កម្លាំងនគរបាល ខេត្តបាត់ដំបង ក៏បានឃាត់ខ្លួនជនសង្ស័យ បានម្នាក់ទៀតខណៈ ជិះឡានក្រុងរឹទ្ធមុន្នី មកទទួលមេខ្លោងរបស់ខ្លួន ឈ្មោះ លឹម ទ្រី ហៅទី។

យ៉ាងណាមិញមាស ផ្លាកទីន ដែលរកឃើញពុំទាន់ ត្រូវបានសមត្ថកិច្ច ឲ្យដឹងពីចំនួនជាក់លាក់ នៅឡើយទេ ពេលនេះសមត្ថកិច្ច កំពុងរក្សារទុក។

លោក សិទ្ធិ ឡោះ ស្នងការរនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតមកដល់ពេលនេះ សមត្ថកិច្ចយើងឃាត់បាន ជនសង្ស័យ២នាក់ ដកហូតបានកាំភ្លើងខ្លី២ដើម មានម៉ាករ៉ូឡូ១ដើម កាំភ្លើងកា៦៩ មួយដើម និងគ្រឿងអលង្គ័ការមួយចំនួនធំ តែអត់ឃើញលុយ។ពេលនេះជនសង្ស័យ ទាំង៣នាក់ត្រូវ បាននាំខ្លួនពីអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត យកទៅសួរនាំ នៅស្នងការដ្ឋាន នគរបាលខេត្តបន្ត។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ស្ត្រីអាជីវករ លក់មាសនៅផ្សារ រ៉ាថ្មីម្នាក់ឈ្មោះ សយ សុផាន់ណា អាយុ៤៥ឆ្នាំ បានដឹកគ្រឿងមាស និងប្រាក់ចេញពីផ្ទះដោយ ម៉ូតូជាមួយកូនស្រី ដើម្បីយកទៅលក់ នៅផ្សារដូចសព្វដង បន្ទាប់ធ្វើដំណើរចេញពីផ្ទះ បានត្រឹមតែ៥០ម៉ែត្រ ត្រូវចោរមួយក្រុម ជិះម៉ូតូមកស្ទាក់ភ្ជុងប្លន់ យកវ៉ាល្លីមាសរបស់គាត់រួចនាំគ្នា ជិះម៉ូតូគេចខ្លួនអស់៕

មេខ្លោងចោរប្លន់ អាជីវករលក់មាស នៅក្រុងប៉ោយប៉ែត កាលពីម្សិលមិញ ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានហើយ

មេខ្លោងចោរប្លន់ អាជីវករលក់មាស នៅក្រុងប៉ោយប៉ែត កាលពីម្សិលមិញ ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានហើយ