ផ្ទុះរូងក្រោមដីរោង ចក្រផលិតថាមពល នៅឥណ្ឌូនេស៊ីស្លាប់ ៧របួស៦នាក់

ហ្សាកាតា៖ យោងតាមការលើកឡើង របស់មន្រ្តីជាន់ខ្ពស់ នៃភ្នាក់គ្រប់គ្រង គ្រោះមហន្ដរាយ នៅរសៀល ថ្ងៃព្រហស្បតិ៍ នេះបានឲ្យដឹងថា ហេតុការណ៍ផ្ទុះ រោងចក្រផលិតថាមពល ស្ថិតនៅភាគខាងជើងរដ្ឋស៊ូម៉ាត្រា បណ្ដាលឲ្យកម្មករជនជាតិ ឥណ្ឌូនេស៊ីចំនួន ៧នាក់ស្លាប់ និង៦នាក់ ផ្សេងទៀតរងរបួស។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា ហេតុការណ៍ផ្ទុះនេះ កើតឡើងនៅក្នុង ផ្លូវក្រោមដី របស់រោងចក្រផលិត ថាមពល នៅពេលដែលកម្មករ កំពុងបំពេញការងារ នៅក្នុងនោះ ភ្លាមនោះក៏បានផ្ទុះម៉ាស៊ីនភ្លើង ភ្លើងឆេះ និងកំទេចខ្ទាតត្រូវអ្នកទាំង នោះបណ្ដាលឲ្យស្លាប់ និង របួសជាច្រើន នាក់នេះ។

យ៉ាងមិញអ្នករងគ្រោះត្រូវ បានគេជម្លៀសចេញ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ៕

ផ្ទុះរូងក្រោមដីរោង ចក្រផលិតថាមពល នៅឥណ្ឌូនេស៊ីស្លាប់ ៧របួស៦នាក់

  • ផ្ទុះរូងក្រោមដីរោង ចក្រផលិតថាមពល នៅឥណ្ឌូនេស៊ីស្លាប់ ៧របួស៦នាក់已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/02/25  Category:​អន្តរជាតិ