ទម្លាយ​អាថ៌កំបាំង​រឿង​គ្រូ​វាយ​សិស្សស្រី​ស្ទើរ​ត្រដរខ្យល់​

Doliprane TVC

​ទីបំផុត​លោកគ្រូ សុខ សារ៉ូ​ត ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​វាយ​សិស្ស​របួសធ្ងន់​នោះ បានចេញ​មុខមក​បក​ស្រាយ​ការពិត និង ទាមទារ​រក​យុត្តិធម៌​ហើយ​បន្ទាប់ពី​ទទួលបានពាក្យរិះគន់​ឥត​​សំចៃមាត់​ពី​សំណាក់​សាធារណជន​នោះ ។​

​ថ្មីៗ​នេះ លោកគ្រូ សុខ សារ៉ូ​ត ឯកទេស​គណិតវិទ្យា​បង្រៀន​នៅ​អនុវិទ្យាល័យ រួត​ចំប៉ី នៅ​ឃុំ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ដែល​ត្រូវបាន​ចោទប្រកាន់ថា​វាយ​សិស្ស​ឈ្មោះ ឆាយ ខៃ​ស៊ិ​ង រៀន​ថ្នាក់​ទី​ប្រាំបី​រហូត​របួសធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​ថៃ​នោះ បានចេញ​លិខិត​មិន​សុខចិត្ត​ទាមទារ​រក​យុត្តិធម៌​មួយច្បាប់ ជុំវិញ​ករណី​ខាងលើ ដោយមាន​សេចក្ដី​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ថា​លោក​វាយ​សិស្សស្រី​រហូតដល់​ត្រដរខ្យល់​នោះ គឺ​មិន​ពិត​ឡើយ ហើយ​រឿងនេះ​ក៏បាន​ដោះស្រាយ​គ្នា​ហើយ​ដែរ ។

ទម្លាយ​អាថ៌កំបាំង​រឿង​គ្រូ​វាយ​សិស្សស្រី​ស្ទើរ​ត្រដរខ្យល់​

ទម្លាយ​អាថ៌កំបាំង​រឿង​គ្រូ​វាយ​សិស្សស្រី​ស្ទើរ​ត្រដរខ្យល់​

ប៉ុន្តែ​អាណាព្យាបាល​បែរជា​ធ្វើការ​បង្ហោះ ទៅក្នុង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ធ្វើឱ្យ​រឿងនេះ​កាន់តែ​សុះសាយ​ឡើង ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស លោក​យ៉ាងខ្លាំង ។ ដូច្នេះ លោក​សូមឱ្យ ក្រសួង​អប់រំ មេត្តា​ធ្វើការ​សម្រុះសម្រួល​សារជាថ្មី បើ​មិន​ដូច្នេះ​ទេ លោក​នឹងធ្វើ​ពហិការ​មិន​ចូល​បង្រៀន​នោះឡើយ ។ ការតវ៉ា​ទាមទារ​យុត្តិធម៌​នេះ ក៏​មានការ​ផ្ដិតមេដៃ​គាំទ្រ​ពី សំណាក់​លោកគ្រូ​អ្នកគ្រូ​ចំនួន​ប្រាំ​បីនាក់​ផ្សេងទៀត​ផងដែរ ដែល​បង្រៀន​នៅ​អនុវិទ្យាល័យ​នោះ ។

ទម្លាយ​អាថ៌កំបាំង​រឿង​គ្រូ​វាយ​សិស្សស្រី​ស្ទើរ​ត្រដរខ្យល់​

​តាមរយៈ​បងស្រី ផៅ សារ៉ុន ដែលជា​ប្រពន្ធ​របស់លោក​គ្រូ សុខ សារ៉ូ​ត បានផ្ដល់​បទ​សម្ភាស​ឱ្យដឹងថា ពេលនេះ ខាង​អាណាព្យាបាល​សិស្ស ជាមួយនឹង​មន្ត្រី​ក្រសួង រួម​និង​ប្ដី​របស់ខ្លួន បាន​សម្រុះសម្រួល​គ្នា​ជា​លើក​ទី​ពីរ​ហើយ ហើយ​រឿងរ៉ាវ​នេះ​ក៏​ចប់សព្វគ្រប់​អស់ហើយ​ដែរ ។ ចំពោះ​រឿងហេតុ​ដែល​កើតឡើង​ត្រូវបាន ផៅ សារ៉ុន ដែលជា​ប្រពន្ធ​បាន​បកស្រាយ​បញ្ជាក់ថា ប្តី​របស់ខ្លួន​គ្មាន​បំណង​ក្នុងការ​វាយ​សិស្ស​នោះឡើយ គឺជា​ការ​ទះ​ខ្នង លេង​បន្តិច​ប៉ុណ្ណោះ ព្រោះ​ជា​សិស្ស​ស្និទ្ធស្នាល ។

ទម្លាយ​អាថ៌កំបាំង​រឿង​គ្រូ​វាយ​សិស្សស្រី​ស្ទើរ​ត្រដរខ្យល់​

ប៉ុន្តែ​ការដែល​សិស្សស្រី​ម្នាក់នេះ មាន​អាការ​ធ្ងន់ធ្ងរ​រហូត​ត្រូវ ទៅ​សង្គ្រោះ​នៅក្រៅ​ប្រទេស​នោះ គឺ​ដោយសារតែ​នាង​មាន​ជំងឺ ហើយ​មិន​ស្រួលខ្លួន​មុនពេល​ដែល​គ្រូ​វាយ​ខ្នង ទើប​បណ្ដាលឱ្យ​នាង​មាន​អាការ​ធ្ងន់ធ្ងរ ប៉ុន្តែ​ពេលនេះ​នាង​ក៏បាន​ធូរស្រាល​ច្រើន ហើយ​អាច​ទៅ​រៀន​ធម្មតា ។ ចំពោះ​ការ​បង្ហោះ​បកអាក្រាត​របស់​អាណាព្យាបាល​នោះ គឺ​ដោយសារតែ​ខាង​អាណាព្យាបាល​យល់ច្រឡំ មិនទាន់​ដឹង​សាច់រឿង​តែប៉ុណ្ណោះ ។

ទម្លាយ​អាថ៌កំបាំង​រឿង​គ្រូ​វាយ​សិស្សស្រី​ស្ទើរ​ត្រដរខ្យល់​

បងស្រី​ដែលជា​ប្រពន្ធ​បានបញ្ជាក់​បន្ថែមថា ខាង​ក្រសួង​អប់រំ​ក៏បាន​សាកសួរ សិស្ស​ដែលជា​ជនរងគ្រោះ​ដែរ នាង​បាន​និយាយថា គ្រូ​គ្មាន​បំណង​ណាមួយ​វាយ​នាង​រហូត​ត្រដរខ្យល់​នោះឡើយ នេះ​ជាការ​ទះ​ខ្នង​ពញ្ញាក់​ស្មារតី​ប៉ុណ្ណោះ ហើយ​នៅពេលដែល​គ្រូ​ទះ​ខ្នង​នឹង​ដៃ​នោះ នាង​មិនបាន​ដឹងថា​គ្រូ​ទះ​ផង ព្រោះ​នាង​មិន​ស្រួលខ្លួន ហើយ​មាន​អាការ​ស្ពឹក​ពេញ​ខ្លួន ។

ទម្លាយ​អាថ៌កំបាំង​រឿង​គ្រូ​វាយ​សិស្សស្រី​ស្ទើរ​ត្រដរខ្យល់​

​គួរ​បញ្ជាក់ថា ពេលនេះ​រឿងរ៉ាវ​ទាំងអស់​ត្រូវបាន​បញ្ចប់​ដោយមាន​ការសម្រុះសម្រួល​ពី​មន្ត្រី​របស់​ក្រសួង​អប់រំ ហើយ​គ្រូ​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ និង គ្រូ ៨ នាក់​ផ្សេងទៀត ដែល​ព្រម​ផ្ដិតមេដៃ​ជួយ​ទាមទារ​រក​យុត្តិធម៌ នោះ ក៏​ព្រម​ចូល​បង្រៀន​ជាធម្មតា​ផងដែរ ។ ពេលនេះ​អ្វីៗ​ត្រូវបាន​ប្រពន្ធ លោកគ្រូ សុខ សារ៉ូ​ត បញ្ជាក់ថា គឺ​ល្អប្រសើរ​ឡើងវិញ​ហើយ ក្រោយពេល​មានការ​វែកញែក​ល្អិតល្អន់ ហើយ​នាង​ក៏បាន​សមនូមពរ​ផងដែរ សូមកុំ​ឱ្យមាន​ការយល់​ច្រឡំ​ទៅលើ​ប្ដី​របស់​នាង​បន្ដទៀត ព្រោះនេះ​ជា​កំហុស​អ​ចេតនា​មួយ ដែល​គ្រប់​គ្រូបង្រៀន ទាំងអស់​មិន​ចង់ឱ្យមាន​រឿងនេះ​កើតឡើង​នោះឡើយ ៕ ភូមិន្ទ​

ទម្លាយ​អាថ៌កំបាំង​រឿង​គ្រូ​វាយ​សិស្សស្រី​ស្ទើរ​ត្រដរខ្យល់​