ហេតុអ្វី​បានជា​យើង​រាល់គ្នា​ចាំបាច់​ត្រូវ​សើច​ឲ្យបាន​ច្រើន​?

ហេតុអ្វី​បានជា​យើង​រាល់គ្នា​ចាំបាច់​ត្រូវ​សើច​ឲ្យបាន​ច្រើន​?

សំណើច គឺជា​ថ្នាំបន្សាប​នូវ​ស្ថានភាព​ស្ត្រេ​ស ,​ការឈឺចាប់ និង ជម្លោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ គ្មាន​អ្វី​ដែល​អាច​ធ្វើអោយ​ស្ថានភាព ផ្លូចិ​ត្ត និង ផ្លូវកាយ​អាច​ត្រលប់មក រក​តុល្យភាព​របស់​វា​វិញ​បាន យ៉ាង​លឿន និង ជឿជាក់​បាន​ដូច​ជា សំណើច​ដ៏​ល្អ​មួយ​នោះទេ ។​ភាព​រីករាយ គឺ​បាន​សម្រាល​ដល់ បន្ទុក ការងារ​, ជម្រុញ​នូវ​សេចក្តី​សង្ឈឹម​,​ផ្សាភ្ជាប់​ខ្លួន​អ្នក​ជាមួយនឹង មនុស្ស​ជុំវិញខ្លួន និង រក្សា​អោយ​អារម្មណ៍ អ្នក​ស្រស់ស្រាយ​, យកចិត្តទុកដាក់​បាន​យ៉ាង​ល្អ​ទៅ​នឹង​អ្វីមួយ និង មាន​ភាពស្វាហាប់​។​

ជាមួយនឹង​អនុភាព​ដ៏​អស្ចារ្យ ក្នុង​ការព្យាបាល និង បង្កើត​ថាមពល​ឡើងវិញ សម្ថ​ត្តភាព​នៃ​ការ សើច បាន​យ៉ាង​ងាយស្រួល និង ជា​ញឹកញយ គឺជា​ប្រភព​ដ៏​អស្ចារ្យ ក្នុងការ​ជំនះបាន​នូវ​រាល់​ឧបសគ្គ​, ធ្វើអោយ ទំនាក់ទំនង​អ្នក មាន​ភាពប្រសើរឡើង និង ជួយ​ទ្រទ្រង់​នូវ​ស្ថានភាព​សុខភាព​ផ្លូវកាយ និង ផ្លូវចិត្ត​បាន​។​
​សំណើច​គឺ​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​

•​សំណើច គឺ​ជួយ​ធ្វើអោយ​រាងកាយ​ទាំងមូល ធ្វើការ​សម្រាក​បាន​។ ស្នាមញញឹម ឬ ការ​សើច​ដ៍​ល្អ ដែល​កើតចេញ​ពី​ក្នុង​អារម្មណ៍​ពិតៗ គឺ​បាន​ជួយ​សម្រាល​ដល់ សម្ពាធ​ផ្នែក​រាងកាយ និង ស្រេ្ត​សបាន ដោយ​វា​បានធ្វើអោយ​សាច់ដុំ​របស់​អ្នក សម្រាក​បាន​ដល់​រយៈពេល ៤៥​នាទី ។​
•​សំណើច ជួយ​ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា​ល្អប្រសើរ​បាន​ជាង​មុន​។ សំណើច កាត់បន្ថយ​នូវ អរ​ម៉ូ​ន ស្ត្រេ​ស និង បង្កើន​នូវ​កោសិកា​ភាព​ស៊ាំនិង អង្គ​បដិបក្ខ​ប្រឆាំង​នឹង​ការបង្ក​រោគ ហេតុដូចនេះ ហើយ​វា​អាច ធ្វើអោយ​អ្នក​ធន់​នឹង​ជំងឺ​បាន ។​
•​សំណើច ជា​គន្លឹះ​ក្នុង​ការបញ្ចេញ​នូវ​អរ​ម៉ូ​ន អង់​ដូ​ហ្វី​ន ដែល​វា​ជា​សារជាតិ​គីមី​ធម្មជាតិ​មួយ ដែល​ធ្វើ អោយ​អ្នក​មាន​អារម្មណ៍ល្អ​បាន​។ អរ​ម៉ូ​ន​អង់​ដូ​ហ្វី​ន គឺ​អាច​ធ្វើអោយ សុខុមាលភាព​ទាំង ស្រុង​របស់​អ្នក មាន​ភាពល្អប្រសើរ និង អាច​បន្ថយ​នូវ​ការឈឺចាប់ បាន​ជា​បណ្តោះអាសន្ន​ផងដែរ ។​
•​សំណើច​ជួយ​ការពារ​ដល់ សុខភាព​បេះដូង ។ សំណើច គឺ​ធ្វើអោយ​មុខងារ របស់​ស​សៃឈាម​បេះ ដូង មាន​ភាពប្រសើរឡើង និង បង្កើន​ដំណើរ​ឈាម​រត់ ដែល​វា​អាច​នឹង​ជួយ​ការពារ​អ្នក ប្រឆាំងនឹង ជំងឺ​គាំងបេះដូង និង បញ្ហា​នៃ​ស​សៃឈាម​បេះដូង​ដទៃៗ​ទៀត​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។