វិធី​ធម្មជាតិ​ក្នុងការ​កំចាត់​ស្លេស្ម​នៅក្នុង​បំពង់ក​

វិធី​ធម្មជាតិ​ក្នុងការ​កំចាត់​ស្លេស្ម​នៅក្នុង​បំពង់ក​

អ្នក​បាន​ភ្ញាក់ឡើង នៅ​ពេល​ព្រឹក ជាមួយនឹង​អា​ការៈតឹងណែន នៅក្នុង​បំពង់ក របស់​អ្នក និង ក្អក​មក ជាមួយនឹង ស្លេស្ម​ជាច្រើន ហើយ​នា​ពេល​ភ្លាមៗ​នោះ អ្នក​មាន​អារម្មណ៍​ថា​ឈឺចាប់ នៅក្នុង​បំពង់ក ផងដែរ​។ អ្វី​ដែល​អាក្រក់​ជាង​នេះ នោះ​គឺ​អ្នក​មិន​ចង់​ចេញទៅ​ក្រៅ ដើម្បី​រក​ទិញ​ថ្នាំ​នោះទេ​។ ដូចនេះ អត្ថបទ​មួយ​នេះ នឹង​ធ្វើ​ការបង្ហាញ​អ្នក​នូវ​វិធី ដែល​អ្នក​អាច​សំអាត នូវ​បំពង់ក របស់​អ្នក​បាន ដោយ​ការប្រើ ជាមួយនឹង​វត្ថុ​ដែល​អ្នកមាន​ជា​ស្រេច នៅក្នុង​ផ្ទះ​របស់​អ្នក ។​
 
•​ការ​ក្អក អោយមាន​ប្រសិទ្ធភាព​។ យើង​អាច​ធ្វើ​វា​បាន ដោយ​ការ​ងូតទឹក​ក្តៅឧណ្ណៗ នោះ​កំដៅ ទាំងនេះ នឹង​ធ្វើអោយ​ស្លេស្ម​របស់​អ្នក នឹង​មាន​ភាពងាយស្រួល​នឹង ក្អក​ចេញមក​។ ធ្វើការ​ខ្ពុរមាត់ ជាមួយ​នឹង​ទឹក​ក្តៅ​ល្មម អោយបាន ៣០​វិនាទី និង លេប​វា​ខ្លះ​។ ការផឹក​ភេ​ស​ជ្ជះ​ក្តៅ​ឧណ្ណៗ គឺ​ហាក់​នឹង​មាន​លក្ខណៈ​ដូច​គ្នា តែ​ទោះជា​យ៉ាងណាក៏ដោយ ការ​ងូតទឹក​ក្តៅឧណ្ណៗ គឺ​អាច​នឹង​មាន ប្រសិទ្ធភាព​យូរ​ជាង ការផឹក​ទឹ​កក្តៅ ដែល​វា​នឹង​អាច​ជួយ​បង្កើន​កំដៅ ទៅ​លើ​រាងកាយ​ទាំងមូល របស់​អ្នក​បាន ។​
 
•​ពាក់​អ្វី ដែល​អាច​ការពារ​ដើមទ្រូង​របស់​អ្នក ពី​ខ្យល់​។ អ្នក​អាច​ពាក់​នូវ​កន្សែង​រុំ​ក ដើម្បី​ជួយ​អោយ រាងកាយ​អ្នកមាន ភាពកក់ក្តៅ ដោយ​មិន​ចាំបាច់​ធ្វើការ​កំដៅ​ខ្លួនប្រាណ​ទាំងមូល របស់​អ្នក​។​
 
•​ធ្វើការ​ក្រ​ហ៊ឹម នៅពេល​ដែល​អ្នក​អាចធ្វើ​បាន វិធី​នេះ គឺ​អាច​ជួយ​បំផ្លាញ​ស្លេស្ម ដែល​មាន​ជាប់ នៅក្នុង​បំពង់ក​អ្នក​។​
 
•​អ្នក​ត្រូវ​ធ្វើការ​ខាកស្តោះ ហើយ​មិន​ត្រូវ​លេប​វា​នោះទេ​។ ធ្វើការ​ខាកស្លេស្ម អោយមាន​អនាម័យ​ល្អ ដល់​អ្នក​ជុំវិញខ្លួន ដោយ​អ្នក​ត្រូវ​ប្រាកដថា អ្នក​មិន​បាន​ធ្វើការ​លេប​ស្លេស្ម​នេះ​ទេ តាម​ដែល​វា​នឹង អាច​ធ្វើអោយ​វា​នៅ​ស្ទះ​ជាប់​នឹង បំពង់ក​អ្នក​ទៀត​បាន ។​
 
•​បង្កើត​ភេ​ស​ជ្ជះ ដែល​អាច​ជួយ​កាត់ ឬ យក​ស្លេស្ម​ចេញពី​ក្នុង​បំពង់​ក​អ្នក​។ ការផឹក​ភេ​ស​ជ្ជះ​ក្តៅ (​ទឺក​ដោះ​គោ គឺ​ហាក់​នឹង​មិន​អាច​ជួយ​អ្នក​បាន​ច្រើន​នោះ​ទេ​) ទឹក​ក្តៅដែល​ប្រើ​អំបិល (​គឺ​ល្អ​បំផុត​) , ទឹក​ក្តៅឧណ្ណៗ​ដោយ​ដាក់​ទឹកឃ្មុំ និង ក្រូចឆ្មារ ឬ ប្រើ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​។​
 
•​ទទួលទាន នំ​បុ័ង​អាំង​។ នំ​បុ័ង​អាំង គឺជា​អាហារ​ដ៏​ល្អ ក្នុងការ​បំបែក​ស្លេស្ម និង ជួយ​បញ្ជូន​វា​ទៅ កាន់​អាស៊ីត នៅក្នុង​ក្រពះ តាម​ដែល​វា​អាច​សំអាត​បំពង់​ក​បាន​ថ្នមៗ និង ជួយ​យក​ស្លេស្ម​ចេញពី ក្នុង​បំពង់ក បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។​
 
​គន្លឹះ​បន្ថែម​
•​អ្នក​មិន​ត្រូវ​ខំប្រឹង​ក្អក​ខ្លាំង​ពេក​នោះ​ទេ តាម​ដែល​វា​នឹង​អាច​បំផ្លាញ​បំពង់​ក​របស់​អ្នក ឬ​អាច ធ្វើអោយ វា​កាន់តែ​មាន​សភាព​អាក្រក់​ជាង​មុន​។ អ្នក​ក៏ អាច​នឹង​ធ្វើអោយ​ឆ្អឹងជំនី បាក់ ឬ​បំផ្លាញ​ដល់ សាច់ដុំ​ដែល​មាន​នៅ​ក្រោម​ឆ្អឹងជំនី​របស់​អ្នក​បាន​ផងដែរ ។​
•​ដាក់​តំបន់​ត្រង់​ក អោយ​មាន​ភាពកក់ក្តៅ តាម​ដែល​អ្នក​អាចធ្វើ​បាន​។​
•​ការ​គេង ប្រហែលជា​អាច​ជួយ​អ្នក​បាន ប៉ុន្តែ​ពេលខ្លះ ការ​គេង​យូរពេក​គឺអាច ធ្វើអោយ​ស្លេស្ម កើនឡើង​ច្រើន​ជាង​មុន ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។