អ្នកបើករថយន្ត ដឹកអង្ករ លើសចំណុះ ឡើងស្ពាន អ្នកលឿង រត់ទៅដល់ប្រទេសថៃ ដោយសុវត្ថិភាព

ភ្នំពេញ៖ អ្នកបើករថយន្តដឹកអង្ករ លើសចំណុះឡើង ស្ពានអ្នកលឿង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ បច្ចុប្បន្ននេះ បានរត់ទៅដល់ប្រទេសថៃ ដោយសុវត្ថិភាពហើយ។

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក នួន ចំរ៉ុង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃ បានឲ្យដឹងថា អ្នកបើករថយន្តដឹកនាំ អង្ករប្រមាណជាង ៦០តោន រួមទាំងសំបករថយន្តផង ប្រហែលជាង ៧០តោននោះ នៅពេលបានទៅដល់ប្រទេសថៃហើយ ទាំងអ្នកបើកបរ និងរថយន្តដឹកអង្ករ។

លោក បានបន្តថា ម្ចាស់ក្រុមហ៊ុនដឹកអង្ករនោះ បានចុះកិច្ចសន្យាថា នឹងរួមជាមួយក្រុមហ៊ុនជប៉ុន ដែលបានធ្វើស្ពាននោះ ដោយជួសជុលកៅស៊ូ  ដែលបានខូច ដោយសារឡាននោះឡើងវិញ។ ក្រោយពេលពីបានធ្វើការសន្យា ជាមួយក្រុមហ៊ុនជប៉ុនរួចមក ក្រុមហ៊ុនជប៉ុនក៏បានធ្វើការដោះលែង ម្ចាស់ឡានឲ្យត្រឡប់ទៅផ្ទះវិញ ហើយអាជ្ញាធរមិនបានលូកដៃចូលក្នុងរឿងហ្នឹងទេ។

សូមបញ្ជាក់ថា រថយន្តដឹកអង្ករលើសចំណុះនេះ បានបើកឡានឡើងលើស្ពានអ្នកលឿង ស្រាបតែពេលកំពុងបើករថយន្ត ក៏បានដាច់កាឡេថយមកក្រោយ និងបណ្តាល ឲ្យមានការ របើកកៅស៊ូនៅលើស្ពាន ហើយបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅ សម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យតាមចាប់ អ្នកបើកបររថយន្តនេះឲ្យខាងតែបាន៕

អ្នកបើករថយន្ត ដឹកអង្ករ លើសចំណុះ ឡើងស្ពាន អ្នកលឿង រត់ទៅដល់ប្រទេសថៃ ដោយសុវត្ថិភាព

អ្នកបើករថយន្ត ដឹកអង្ករ លើសចំណុះ ឡើងស្ពាន អ្នកលឿង រត់ទៅដល់ប្រទេសថៃ ដោយសុវត្ថិភាព