នាយករដ្ឋមន្ត្រី​ព្រមាន​បិទ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់

ពី​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៥ និង​កំណត់​ទិសដៅ​ការងារ ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​សមត្ថកិច្ច​ឲ្យ​តាម​ចាប់​រថយន្ត​ដឹក​អង្ករ​បំផ្លាញ​ស្ពាន​អ្នក​លឿង បើទោះបីជា​រថយន្ត​គេច​ដល់​ប្រទេស​វៀតណាម​ក៏ដោយ ក៏ត្រូវ​តាម​ចាប់​មកវិញ។ លើសពីនេះ លោក​បាន​ព្រមាន​បិទ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងឡាយណា​ដែល​ដឹក​លើស​ទម្ងន់​កំណត់។ ជាងនេះទៀត សម្តេច ហ៊ុន សែន បាន​ស្តីបន្ទោសខ្លាំងៗ លើ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ ការបញ្ជា​ផ្ទាល់​របស់​សម្តេច ហ៊ុន សែន ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​សម្តេច ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​បាន​បញ្ជា​មន្ត្រី​មាន​សមត្ថកិច្ច​តាម​ចាប់​រថយន្ត​ផ្ទុកអង្ករ​ទម្ងន់ជាង ៧០ តោន​ កាលពី​ម្សិលមិញ ប៉ុន្តែ​រហូតមកដល់​ថ្ងៃនេះ ពុំទាន់​ទទួលបាន​លទ្ធផល​នៅឡើយ។

សំឡេង សម្តេច ហ៊ុន សែន៖


ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​