សិក្ខាកាម​៥០​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​គ្រូឧទ្ទេស FIBA ASIA

​សិក្ខាកាម​ចំនួន​៥០​នាក់​(​ស្រី​១៨​នាក់​) តំណាង​ឲ្យ​មន្ទីរ ស្ថាប័ន​អប់រំ​រាជធានី ខេត្ត ក្លិប​ជា​សមាជិក​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា និង​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា ទទួលបាន​ការបណ្តុះបណ្តាល​វគ្គ​បំប៉ន​អាជ្ញាកណ្តាល​កម្រិត​ជាតិ​ឆ្នាំ​២០១៦ ពី​គ្រូឧទ្ទេស​ជនជាតិ​ឥណ្ឌា លោក  NARESH CHANDER ដែលជា​គ្រូបង្វឹក​អាជ្ញាកណ្តាល​នៅ FIBA ASIA និង​ជា​គណៈ​គ្រប់គ្រង FIBA ASIA ដែល​ពោ​ពេញ​ទៅដោយ​ជំនាញ និង​បទពិសោធន៍​លើ​ប្រភេទ​កីឡាបាល់បោះ​។​

​សិក្ខាកាម​កម្ពុជា​ចំនួន​៥០​នាក់​(​ស្រី​១៨​នាក់​)​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ នៃ​វគ្គ​បំប៉ន​អាជ្ញាកណ្តាល​កម្រិត​ជាតិ​ឆ្នាំ​២០១៦ ដែលមាន​គ្រូឧទ្ទេស​ជនជាតិ​ឥណ្ឌា​ដែល​ពោរពេញ​ទៅ​ជំនាញ និង​បទពិសោធ លោក NARESH CHANDER ដែលជា​ថ្នាក់ដឹកនាំ​គ្រូបង្វឹក​កីឡាបាល់បោះ​អាស៊ី និង​ជា​គណៈ​គ្រប់គ្រង FIBA ASIA​។ វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​ចំណេះដឹង និង​សមត្ថភាព អាជ្ញាកណ្តាល​ក៏​ដូ​ជា​គ្រូបង្វឹក​ឲ្យ​កាន់​មានការ​រីកចម្រើន ដើម្បី​ត្រៀមខ្លួន​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោក NARESH CHANDER ជា​ថ្នាក់ដឹកនាំ FIBA ASIA និង​អ្នកដឹកនាំ​អាជ្ញាកណ្តាល​នៅ FIBA ASIA  បាន​មានប្រសាសន៍ថា FIBA ASIA មាន​សមាជិក​ទាំង​ចំនួន​៤៥​ប្រទេស នេះ​ជា​លើកទីមួយ​ហើយ​នៅ​អាស៊ី និង​ជា​លើកទីមួយ​ផងដែរ​សម្រាប់​កម្ពុជា​ដែល FIBA ASIA បើក​វគ្គ​បណ្តុះបណ្តាល​ប​ច្ចេកទេស ជំនាញ និង​ច្បាប់​ថ្មី​ដែល FIBA ASIA បាន​ភិ​វឌ្ឍន៍ ដល់​មន្ត្រី​អាជ្ញា​កណា្ត​ល​កម្រិត​ជាតិ​ដល់​កម្ពុជា​។ ហើយ​លោក​សង្ឃឹមថា ការបណ្តុះបណ្តាល​រយៈពេល​បី​ថ្ងៃនេះ​នឹង​ទទួលបាន​លទ្ធផល ហើយ​សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​អ្វីដែល​ថ្មី​សម្រាប់​ខ្លួន ដើម្បី​ពង្រឹង និង​អភិវឌ្ឍន៍ សមត្ថភាព និង​បច្ចេកទេស​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។ 

​ជាមួយគ្នានេះ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​កីឡា នៃ​ក្រ​សូង​អប់រំ​យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​វិស័យ​កីឡា​នៅ​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​កីឡាបាល់បោះ​កម្ពុជា​បាន​នឹង​កំពុង​ជំរុញ និង​បំផុស​ឲ្យ​មាន​សកម្ម​ភាពជា​បន្តបន្ទាប់​ដូចជា​ការប្រកួត​លី​ក​ប្រចាំឆ្នាំ និង​ការប្រកួត​យុវជន​ផងដែរ​។ ហើយ​លោក​ក៏បាន​កោតសរសើរ​ដល់ FIBA ASIA ដែល​បានផ្តល់​វគ្គ​បំប៉ន​ដល់​មន្ត្រី​អា​ជា្ញ​កណ្តាល​កម្រិត​ជាតិ​កម្ពុជា ហើយ​លោក​សង្ឃឹមថា បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​សិក្ខាកាម​ទាំងអស់​នឹង​ក្លាយជា​អាជ្ញាកណ្តាល និង​មន្ត្រី​លើក​ទឹក​តុ ដ៏​ល្អ​ទៅ​ទៅ​ថ្ងៃ​អនាគត​៕ 
ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​