លោក ហ៊ុន ម៉ាណែត៖ និស្សិតត្រូវ ហ៊ានគិត ហ៊ានធ្វើ និងហ៊ាន ទទួលខុសត្រូវ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា និស្សិតត្រូវហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ មានន័យថា និស្សិតត្រូវមានគំនិតផ្តួចផ្តើម បង្កើតគំនិតថ្មី និងវិធីសាស្ត្រថ្មីៗ ដើម្បីប្រែក្លាយការគិត ទៅជាសកម្មប្រកបដោយការ ទទួលខុសត្រូវ។

ការថ្លែងបែបនេះក្នុងឱកាសដែលលោក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី នៅក្នុងពិធីជូនប័ណ្ណសរសើរ ដល់និស្សិតពូកែប្រចាំឆ្នាំសិក្សា នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលពិធីនេះក៍មានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក សិស្សនិស្សិតជាច្រើននាក់ផងដែរ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កត្តាសំខាន់ៗចំនួន០៣ ដែលធ្វើឱ្យនិស្សិតជោគជ័យគឺ ការខិតខំប្រឹងប្រែង តស៊ូអំណត់និងព្យាយាម មិនបោះបង់ ប៉ុន្តែកត្តាទាំងនេះវាត្រូវចំណាយពេលវេលាច្រើនដើម្បីលូតលាស់និងរីកចំរើន ព្រោះជោគជ័យធំត្រូវការពីជោគជ័យតូចៗទៅ ហើយវាទាមទានូវកត្តាខ្លួនឯងនិងកត្តាផ្សេងៗទៀត។  លោក បានបន្តថាភាពជឿជាក់និងសមត្ថភាព គឺជាកត្តាសំខាន់ណាស់ ជាក់ស្តែង ការធ្វើបទបង្ហាះនេះគឺជាឱកាស ដែលនិស្សិតបង្ហាញសមត្ថភាពរបស់ខ្លួន។ 

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថានៅក្នុងជីវិត ការៀនសូត្រ យើងអាចមានផ្លូវកាត់ជាច្រើនប៉ុន្តែផ្លូវកាត់នោះមិនអាចឱ្យនិស្សិតទទួលជោគជ័យ ការងារនោះទេ មានតែការខិតខំប្រឹងប្រែង តស៊ូអំណត់និងព្យាយាមមិនបោះបង់នេះហើយដែលអាចធ្វើឱ្យជោគជ័យបាន។

តាមរបាយការណ៍របស់ លោក ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឱ្យដឹងថា ពិធីនេះ ជាឆ្នាំប្រារព្ឋលើកទី២នៃការចាត់តាំងអនុវត្តការលើកកម្ពស់គុណភាព សិក្សានិងការប្រកួតប្រជែងស្នាដៃសិក្សាក្នុងក្របខណ្ឌនិស្សិត។ គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺជាការផ្តល់ការលើកទឹកចិត្តចំពោះនិស្សិតឆ្នើម គឺ ជានិស្សិតរៀនពូកែក្នុងថ្នាក់រៀន ជានិស្សិតមានស្នាដៃស្រាវជ្រាវ ជានិស្សិតមានស្ម័គ្រចិត្តឆ្នើមក្នុងការចូលរួមបម្រើរការងារសង្គម។

សូមបញ្ជាក់ថា ពិធីជូនប័ណ្ណសរសើរដល់និស្សិតពូកែប្រចាំឆ្នាំសិក្សានៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនេះ មានបទបង្ហាញរបស់និស្សិតឆ្នើមចំនួន០៥ក្រុមលើប្រធានបទផ្សេងៗគ្នាតាមឯកទេសរៀងៗខ្លួន។ ក្រុមដែលទទួលបានជ័យលាភីលេខ០១ទទួលបានពានរង្វាន់០១ មេដៃជ័យលាភីម្នាក់០១និងថវិកា៥០០ដុល្លាអាមេរិច។ នាឱកាសនោះឯកឧត្តម ហ៊ុន ម៉ាណែត បានប្រគល់ ពានរង្វាន់ មេដៃជ័យលាភី ថវិកានិប័ណ្ណសរសើរជូនដល់និស្សិតឆ្នើមចំនួន២៤០នាក់ផងដែរ៕

លោក ហ៊ុន ម៉ាណែត៖ និស្សិតត្រូវ ហ៊ានគិត ហ៊ានធ្វើ និងហ៊ាន ទទួលខុសត្រូវ

លោក ហ៊ុន ម៉ាណែត៖ និស្សិតត្រូវ ហ៊ានគិត ហ៊ានធ្វើ និងហ៊ាន ទទួលខុសត្រូវ

លោក ហ៊ុន ម៉ាណែត៖ និស្សិតត្រូវ ហ៊ានគិត ហ៊ានធ្វើ និងហ៊ាន ទទួលខុសត្រូវ

លោក ហ៊ុន ម៉ាណែត៖ និស្សិតត្រូវ ហ៊ានគិត ហ៊ានធ្វើ និងហ៊ាន ទទួលខុសត្រូវ