ពលរដ្ឋ​បារម្ភ​នឹង​ឧក្រិដ្ឋ​ប្លន់​ប្រដាប់​អាវុធ​ជិត​៧.០០០​នាក់​ ក្នុង​ចំណោម​មុខសញ្ញា​ជាង​១៣.០០០​នាក់​ដែល​មាន​ដីកាចាប់ខ្លួន​ តែ​ប៉ូលិស​បង្ក្រាប​មិន​ទាន់​បាន​អស់​

​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​របស់​ក្រសួងមហាផ្ទៃ​ នៅ​ចំពោះ​មុខ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ម្សិលមិញ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ មានមុខ​សញ្ញា​ជាង​១៣.០០០​នាក់​ ក្នុង​នោះ​មាន​ពួក​ឧក្រិដ្ឋជន​ប្លន់​ប្រដាប់​អាវុធ​ជិត​៧.០០០​នាក់​ ដែល​មាន​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់ខ្លួន​ពី​តុលាការ​ ហើយ​ឧក្រិដ្ឋជន​ជិត​២.០០០​ដង​នាក់​នៅ​សេសសល់​ ដែល​សមត្ថកិច្ច​បង្ក្រាប​មិន​ទាន់​បាន​អស់​នៅឡើយ​ ខណៈ​ក្នុង​ចំណោម​មុខសញ្ញា​ជាង​១៣.០០០​នាក់​ មាន​រូបថត​សម្គាល់​អត្តសញ្ញាណ​ជនល្មើស​ប្រមាណ​តែ​៨០០​នាក់​ប៉ុណ្ណោះ​ ។​

​មុខសញ្ញា​ឧក្រិដ្ឋជន​ដែល​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​ស្ថាប័ន​តុលាការ​ ជា​ពិសេស​ឧក្រិដ្ឋជន​ប្លន់​ប្រដាប់​អាវុធ​ក្នុង​ចំនួន​ដ៏​ច្រើន​ជិត​២.០០០​នាក់​នៅ​សេសសល់​ ដែល​សមត្ថកិច្ច​បង្ក្រាប​មិន​ទាន់​បាន​អស់នេះ​ហើយ​ បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​ ៕​

ពលរដ្ឋ​បារម្ភ​នឹង​ឧក្រិដ្ឋ​ប្លន់​ប្រដាប់​អាវុធ​ជិត​៧.០០០​នាក់​ ក្នុង​ចំណោម​មុខសញ្ញា​ជាង​១៣.០០០​នាក់​ដែល​មាន​ដីកាចាប់ខ្លួន​ តែ​ប៉ូលិស​បង្ក្រាប​មិន​ទាន់​បាន​អស់​

Related