កម្ពុជា​បញ្ជូន​ពលករ​ស្របច្បាប់​ទៅធ្វើ​ការ​ក្រៅប្រទេស​ជាង​២៥​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៥

​ក្នុង​ឆ្នាំ​២០១៥​នេះ កម្ពុជា​បាន​បញ្ជូន​ពលករ​ស្របច្បាប់​ជាង​២៥​ម៉ឺន​នាក់ ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​តាមរយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ និង​តាមរយៈ​ប្រព័ន្ធ​អនុញ្ញាត​ការងារ​ទៅ​ប្រទេស​កូរ៉េ​។​

​បើតាម​របាយការណ៍​បូកសរុប​សកម្មភាព និង​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦ របស់​ក្រសួងមហាផ្ទៃ ក្នុង​ឆ្នាំ​២០១៥ ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​មាន​ចំនួន ២៥,៦៧៦​នាក់ (​ស្រី​៩៩៣១​នាក់​) ដែល​កំពុងធ្វើការ​ងារ​ដោយ​ស្របច្បាប់​នៅតាម​បណ្ដា​ប្រទេស​ទាំងនោះ​។​

​របាយការណ៍​បង្ហាញថា ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ស្របច្បាប់ តាមរយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​មាន​ចំនួន ១៨,៤៦៨ នាក់ (​ស្រី​៨១៣៦​នាក់​) និង​តាមរយៈ​តាមរយៈ​ប្រព័ន្ធ​អនុញ្ញាត​ការងារ​ទៅ​ប្រទេស​កូរ៉េ ចំនួន ៧,២០៨ នាក់ (​ស្រី​១,៧៩៥​នាក់​)​។​

​របាយកាណ៍​បន្តថា ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ស្របច្បាប់ បាន​បញ្ជូន​ពលករ​ចំនួន ១៨,៤៦៨ នាក់​នោះ ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ចំនួន​៤ ក្នុងនោះ​រួមមាន ថៃ ចំនួន ១៦,១៦៣ នាក់​។ ម៉ាឡេស៊ី ចំនួន​៨០៧​នាក់ ជប៉ុន ចំនួន ១,៣៩៩​នាក់ និង​សិង្ហ​បុរី ចំនួន​៩៩​នា ក់ ។ ចំពោះ​ពលករ​ស្របច្បាប់​នៅក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​១៨,៤៦៨ នាក់ ដែល​ត្រូវបាន​ក្រុមហ៊ុន ៤៧ ទៅធ្វើ​ការ​នៅ​ប្រទេស​ចំនួន​៤ នេះ គឺមាន​ការកើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែលមាន​ពលករ​ស្របច្បាប់​ចំនួន​១៧,០១៧ នាក់​។​

​ដោយឡែក​ពលករ​ចំនួន ៧,២០៨ នាក់ ដែល​ត្រូវ​បញ្ជូនទៅ​ធ្វើការ​តាមរយៈ​ប្រព័ន្ធ​អនុញ្ញាត​ការងារ​ទៅ​ប្រទេស​កូរ៉េ​នោះ ត្រូវ​បម្រើ​ការងារ​តាម​វិស័យ​ឧស្សាហកម្ម កសិកម្ម នេសាទ និង​សំណង់​៕

ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​