Q&A: តើ​មាន​វិធី​អាចជួយ​នាង​ខ្ញុំ​ឲ្យ​ដល់​គោលដៅ​ផង​បានទេ ?

Doliprane TVC

សំណួរ ៖ នាង​ខ្ញុំ​អាយុ ៣១ ឆ្នាំ មានកូន​ម្នាក់​អាយុ ៥ ឆ្នាំ ។ នាង​ខ្ញុំ​តែង​គិតថា​ខ្លួនឯងហាក់​មាន​តម្រូវការ​ផ្លូវភេទ​ខ្ពស់​គួរសម ពីព្រោះ​រៀងរាល់​មួយ​សបា្តហ៍​យ៉ាងហោចណាស់​ក៏ត្រូវការរួម​ភេទ ៤ ទៅ ៥ ដង​ដែរ ។ នាង​ខ្ញុំ​និយាយ​ដោយស្មោះ​ត្រង់​ទៅ​បើ​ថ្ងៃ​ណាមួយ​កើតមានអារម្មណ៍​នាង​ខ្ញុំ​តែង​ជួយ​ខ្លួនឯង​ច្រើនជាង​រួមភេទ​ជាមួយ​ស្វាមី ពីព្រោះថា​ស្វាមី​ហាក់​ខ្សោយ​ផ្លូវភេទ​ដោយ​គាត់​រត់​រួច​បំផុត​ក្នុង​មួយខែ​អាច​រួមភេទ​បានតែ ៤ ទៅ ៦ ដង​ប៉ុណ្ណោះ។ ក្រៅពីនេះ​នៅពេល​រួមភេទ​ម្តងៗ​គាត់​តែង​ឆាប់​ដល់​គោលដៅ​ចោលនាង​ខ្ញុំ​ស្ទើរ​រៀងរាល់​ពេល​ទៀតផង ។ នាង​ខ្ញុំ​ហាក់ទទួល​អារម្មណ៍​ថា​ខ្លួនឯង​ពុំ​បានទទួល​សេចក្តីសុខ​ពេញទី​ទេ តើ​មាន​វិធី​ដោះស្រាយ​ដូចម្តេចខ្លះ ?

​ចម្លើយ ៖ បញ្ហា​របស់​អ្នក​ស្តាប់ទៅ​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ដែលថា​មិនអាច​ដោះស្រាយបាន​នោះឡើយ ។ អ្នក​មិនត្រូវ​បន្ទោស​អ្នកណាម្នាក់​ថា​មាន​កំហុស​នោះឡើយ ។ ប្រការ​សំខាន់បំផុត​អ្នក​ត្រូវ​ជជែក​គ្នា​ដោយស្មោះ​ត្រង់​ជាមួយ​ស្វាមី​ហើយ​រួមគ្នា​ដោះស្រាយ​ជា​ប្រការ​ល្អ​បំផុត ។ មាន​គូ​ស្វាមី​ខ្លះ​មិនបាន​យក​បញ្ហា​មក​រួមគ្នា​ដោះស្រាយ​ទេ បែរជា​បង្ក​ភាព​ថ្នាំងថ្នាក់​បង្កើតជា​រឿងរ៉ាវ​មិនចេះចប់​ទៅវិញដែល​ប្រការនេះ​មិន​ត្រឹមតែ​ដោះស្រាយ​បញ្ហា​មិន​ចេញ​ប៉ុណ្ណោះ​ទេវា​ថែមទាំង​ធ្វើឱ្យ​គ្រួសារមានតែ​បរិយាកាស​អួរ​អាប់​ថែមទៀត ។

Q&A: តើ​មាន​វិធី​អាចជួយ​នាង​ខ្ញុំ​ឲ្យ​ដល់​គោលដៅ​ផង​បានទេ ?

​អ្នក​ត្រូវ​ចងចាំ​ថា​ពេល​ទើប​រៀបការ​ហើយថ្មីថ្មោង​ការរួម​ភេទ​តែង​ប្រព្រឹត្តទៅ​ញឹកញាប់ ដែល​អ្នកខ្លះ​ក្នុង​មួយ​សបា្តហ៍​ដំបូង​អាច​កើត​ឡើងដល់​ទៅជិត ២០ ដង​ក៏មានដែរ ។ ទោះបីយ៉ាងណា​នៅពេល​រួមរស់​យូរ​ទៅ​ពិសេស​ពេល​មានកូន​មួយ ឬ ពីរ​នាក់​ហើយ​នោះការរួម​ភេទ​អាច​ធ្លាក់ចុះ​បន្ត​ប​ន្ទ្ទា​ប់ រហូត​អ្នកខ្លះ​អាច​មួយខែ ១ ទៅ ២ ដង ឬ ខ្លះ​សូម្បី​តែម្តង​ក៏​មិន​មានការ​រួមភេទ​ដែរ ។ សម្រាប់​ករណី​របស់​អ្នកការ​រួមភេទ​ក្នុង​មួយខែ ៤ ទៅ ៥ ដង ទុក​ថា​គ្រាន់បើ​ហើយហេតុនេះ​មិន​គប្បី​កើតការ​អន់ចិត្ត​ស្វាមី​នោះឡើយ ។ អ្នក​មិនត្រូវ​ងប់ងុល​នឹង​បញ្ហា​នេះ​ពេក​ទេ​យក​ល្អ​គប្បី​ខិតខំ​បំពេញការងារ​ដើម្បី​រក​ថវិកា​ចិញ្ចឹម​គ្រួសារនោះទើប​ចាត់ទុកថា​ជា​មនុស្ស​ចេះ​គិតគូ​បញ្ហា​អនាគត​គ្រួសារពិសេស​កូនតូច​របស់​អ្នក​តែម្តង ។

ជាមួយគ្នា​អ្នក​ត្រូវ​ចងចាំ​ថា​បញ្ហា​សិច​រវាង​ស្វាមីភរិយា​វា​គ្រាន់​ជា​ផ្នែក​មួយ​នៃ​ជីវិត​តែប៉ុណ្ណោះ ។ បើ​អ្នក យក​សិច​ជា​បញ្ហា​ធំ​ហើយ​មិនចេះ​សង្កត់​អារម្មណ៍​បណ្តោយ​តាម​ភាព​រវើរវាយ​នោះ មិនយូរ​មិនឆាប់​នឹងត្រូវ​បំផ្លាញ​អ​នាគ​របស់​ខ្លួនឯង​ទាំងស្រុង​ថែមទៀត ។ មាន​មនុស្ស​មិនតិច​ទេ​ដែល​មិនចេះ​អប់រំ​ខ្លួនឯង​ហើយ​ត្រូវបាន​បំផ្លាញ​អនាគត​គ្មាន​សល់ ពិសេស​ត្រូវ​បាត់បង់​ជីវិត​ថែមទៀត ។ សួរថា​តើ​ទទួលបាន​ផល​អ្វី​ទៅ​បើ​គ្រាន់តែ​ចង់​បំពេញតម្រូវការ​ផ្លូវកាយ​របស់ខ្លួន និង តើ​បើ​អត់ទ្រាំ​របស់​មួយ​នេះ​វា​ត្រូវស្លាប់​ខ្លួន ឬ យ៉ាងដូចម្តេច ?