សម្ដេច​តេ​ជោ​ផ្តល់​អនុសាសន៍​៦​ចំណុច​ដល់​អង្គសន្និបាត​ក្រសួងបរិស្ថាន​

ភ្នំពេញ: ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ មរតក​តេ​ជោ  និង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៥ និង​ទិសដៅ ការងារ​បរិស្ថាន​ឆ្នាំ​២០១៦ កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៦​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានផ្តល់​អនុសាសន៍​៦ ចំណុច​សម្រាប់​ធ្វើជា​ត្រីវិស័យ​។​

​អនុសាសន៍​ទាំង​៦​ជំ​ណុ​ច​នោះ​រួមមាន​៖ ទី​១.​ក្រសួងបរិស្ថាន​ត្រូវ​បន្ត​អនុវត្ត​បទដ្ឋាន គតិយុត្តិ​ដែលមាន​ជាធរ   មាន​ពាក់ព័ន្ធ នឹង​ការគ្រប់គ្រង សំណល់​រឹង រាវ ដោយ​បន្ត​ពង្រឹង​ផ្ទេរ​មុខងារ និង​ថវិកា​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជា​អ្នកទទួល បន្ទុក​អនុវត្ត និង​ទទួលខុសត្រូវ​។​

​ទី​២.​ពង្រឹង​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ។​

​ទី​៣. បន្ត គិតគូរ​ឱ្យ​ស៊ីជម្រៅ​លើក​កំពស់​ការយល់ដឹង​អំពី​បរិស្ថាន ដើម្បី​កែប្រែ ទាំង​ផ្នត់គំនិត និង​ឥរិយាបថ របស់​ប្រជាពលរដ្ឋ​ឱ្យ​ស្រឡាញ់​បរិស្ថាន​។​

​ទី​៤.​ក្រុមប្រឹក្សា ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ត្រូវខិតខំ​សម្របសម្រួល និង សហការ​ជាមួយ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការបន្ត​រៀបចំ​បទដ្ឋាន គតិយុត្តិ​គោលនយោបាយ​ផែនការ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព ដើម្បី​លើក​កំពស់​ការអភិវឌ្ឍ​ដោយ​ចីរភាព នៅ​កម្ពុជា​។​

​ទី​៥. ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ក្រសួង​ធនធានទឹក និង​ឧ​តុនិយម ក្រសួង រ៉ែ និង​ថាមពល និង ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រសួង បរិស្ថាន ក្នុង​ដំណើរ​រៀបចំ​សេចក្តីព្រាង « ក្រម​បរិស្ថាន » ព្រមទាំង​យុទ្ធសាស្ត្រ និង​ផែនការ សកម្មភាព  បរិស្ថាន​ជាតិ​២០១៦.២០២៣​ដែលជា​លិខិត​តូ​បក​រណ៍​គតិយុត្តិ និង​ជា​ឯកសារ​តម្រង់ទិស​ដ៏ សំខាន់​ដើម្បី​ធានា​ឱ្យបាន​នូវ​កិច្ច​គាំពារ បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ​,​និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​ទី​៦ ត្រូវ​បន្ត​ការពង្រឹង​ការអនុវត្ត​ការកែទម្រង់រដ្ឋបាល​សាធារណៈ ឱ្យបាន​សម្រេច​ជោគជ័យ​៕​

សម្ដេច​តេ​ជោ​ផ្តល់​អនុសាសន៍​៦​ចំណុច​ដល់​អង្គសន្និបាត​ក្រសួងបរិស្ថាន​