ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ឃាត់ខ្លួន បក្ខពួក​ក្រុម​ចោ​ប្លន់​ប្រដាប់​អាវុធ​បាន​បន្តបន្ទាប់​ចំនួន​៤​នាក់​ហើយ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ។ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ដែល​ត្រូវ​ចាប់ខ្លួន​បាន​៤​នាក់ មាន​១.​ឈ្មោះ យា​ប ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២.​ឈ្មោះ យ៉េន ធូរ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៣.​ឈ្មោះ លឹ​ម ទ្រី ហៅ​ទី​រឺ​ឆាយ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៤.​ឈ្មោះ នី​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​(​ស្វិតជើង​ម្ខាង​) ក្រុម​ចោរ​ទាំងនេះ​គឺ​រស់នៅ​ស្រុ​អូរ​រាំង​ឪ ខេត្តកំពង់ចាម ។

លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការ​រង​នគ​បាល​ខេត្តបន្ទាយមានជ័យ បានឱ្យ​ដឹង​ថា ក្រោយ​ពេល​មាន​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​លើ​ស្ដ្រី​លក់​គ្រឿងអលង្ការ​នៅ​ផ្សារ​រ៉ា ក្រុង​ប៉ោយ​ប៉ែ​ត ជន​រង​គ្រោះ​មានឈ្មោះ ថា សុ​ផា​ន់​ណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​ហៅ​(​ចែ​កា​) នៅ​ភូម​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ។ ក្រុម​ចោរ​បាន​យក​ទ្រព្យសម្បត្តិ​រួម​មាន គ្រឿងអលង្ការ ជ​ញ្ចៀ​ន​០៣​ថាស ប្រហែល​៨០​វង្ស ខ្សែ​ករ​៨០​ខ្សែ ខ្សែដៃ​៤០​ខ្សែ គ្រឿង​បញ្ចាំ លុយ​ដែល​ចោរ​យក​មាន ប្រាក់​រៀល​២​លាន​រៀល ប្រាក់​បាត​១០​ម៉ឺន​បាត ប្រាក់​ដុល្លា​៣.០០០​ដុល្លា​(​សរុប​ទឹកប្រាក់​ដែល​បាត់​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ​សហរ​ដ្ឌ​អា​មេ​រិ​ក​) ។ លោក​បន្ត​ទៀត​ថា ក្រោយ​ពេល​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ធ្វើ​សកម្មភាព​ប្លន់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគ​បាល​ខេត្ត​បាន​ចាត់​កម្លាំង​នគរបាល​ខេត្ត និង​កម្លាំង​នគ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​កម្លាំង​នគ​បាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​៨៩១ បាន​ចេញ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​ចាប់​បាន​២​នាក់​១.​ឈ្មោះ យា​ប ហេង ២.​ឈ្មោះ យ៉េន ធូរ នៅ​វេលា​ម៉ោង​៣.៣០​នាទី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ភោជនីយដ្ឋាន​ស្រះ​បេះដូង ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​ពីរ សង្កាត់​ប៉ោយ​ប៉ែ​ត ។

នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​កំពុង​ផឹកស៊ី​ជាមួយ​បក្ខពួក​ឈ្មោះ លឹ​ម ទ្រី ហៅ​ទី​រឺ​ឆាយ គេចខ្លួន​ជាមួយ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ​បាត់ដំបង 2A-6871 ដែល​ប្លង់​ទុក​ចោល​នៅ​កា​រ៉ា​សលាង​រថយន្ត​មួយ​ក្រុង​ប៉ោយ​ប៉ែ​ត ។ លោក​វរសេនីយ៍ឯក សិទ្ធិ ឡោះ បាន​បន្ត​ថា​ក្រោយ​ពេល​ដែល​ឃាត់​ជនសង្ស័យ​២​នាក់ ធ្វើការ​សាកសួរ​បាន​សារភាព ហើយ​បាន​ប្រ​មួល​វត្ថុ​តាង​រួម​មាន​គ្រឿង​អង្ការ និង​កាំភ្លើងខ្លី​២​ដើម ធុន​អាកា​៥៩១​ដើម ធុន​រ៉ូ​ឡូ​១​ដើម នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ក​យប់​ថ្ងៃ​ដដែល​នៅផ្ទះ​ជួយ​មួយ​កន្លែង ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយមក​កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវ​មុខសញ្ញា​បក្ខពួក​ក្រុម​ចោ​ប្លន់​ដែល​រត់គេច​ខ្លួន ហើយ​ស្ទាក់​ចាប់​បាន​ម្នាក់​ទៀត គឺ​ឈ្មោះ លឹ​ម ទ្រី ហៅ​ទី​រឺ​ឆាយ ដែល​ជិះ​រថយន្តក្រុង​គេចខ្លួន បន្ទាប់​មក​ចាប់​បាន​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​សាលា​អ៊ិ​ន​តាំ ស្ថិត​ភូមិ​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លឹ​ម ទ្រី ហៅ​ទី​រឺ​ឆាយ ហើយ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគ​បាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ នី​ន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ (​ស្វិតជើង​ខាងឆ្វេង​) នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ថ្ងៃ​ដដែល​ស្ថិត​ភូមិ​.​ឃុំ​បឹង​ប្រី​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង នាំ​ទៅ​សាកសួរ​នៅ​ស្នងការ​នគ​បាល​ខេត្តបាត់ដំបង ៕