វេទិកាពិគ្រោះយោបល់ ស្តីពី «សិទ្ធិទទួលបានព័ត៌មាន» ក្នុងវិស័យសារព័ត៌មាន

វេទិកាពិគ្រោះយោបល់ ស្តីពី «សិទ្ធិទទួលបានព័ត៌មាន» ក្នុងវិស័យសារព័ត៌មាន

មតិអ្នក ចេញថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ដោយ៖ លៀង សូរ្យរិទ្ធ

វេទិកាពិគ្រោះយោបល់ ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងវិស័យសារព័ត៌មាន បានប្រារព្ធឡើងនៅសណ្ឋាគារអ័រគីដេ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ។ វេទិកានេះរៀបចំឡើងដោយវិទ្យាស្ថានតស៊ូមតិ និង គោលនយោបាយ (API) វិទ្យាស្ថានសារគមនា គមន៍(CCJ) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រពន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និង មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) ក្រោមការឧបត្ថម្ភពីអង្គការ UNESCO និង ស្ថានទូតស៊ុយអែដ ដោយមានមានការចូលរួមផងដែរពីអ្នកសារព័ត៌មាន និង អង្គការ សង្គមស៊ីវិល ប្រមាណ ៥០ នាក់ ។

ក្រសួង​ព័ត៌មាន បានចាប់ផ្តើម​តាក់តែង​បង្កើត​សេចក្តីព្រាងច្បាប់​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន កាលពី​ឆ្នាំ​២០១៣ ដោយ​សហការ​ជាមួយ​អង្គការ UNESCO និង​ស្ថាប័ន​ពាក់ព័ន្ធ​។ គម្រោង​បង្កើត​សេចក្តីព្រាងច្បាប់​នេះ​ទទួលបាន​ជំនួយ​ឧ​ត្ត​ម្ភ​ថវិកា និង​បច្ចេកទេស​ពី​ប្រទេស​ស៊ុយអែត​

ហើយនេះជាលើកទី ៧ ហើយក្នុងវេទិកាបែបនេះ ដើម្បីកាប់ឆ្ការឱ្យមានច្បាប់ស្តីពី «សិទ្ធិទទួលបានព័ត៌មាន» ដែលមាន ​ ៤ ​ជំពូក និង​ ២០​ មាត្រា​ ថា​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០១៦​នេះ ។

​លោក ណេប ស៊ុនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និង គោលនយោបាយ បានលើកឡើងថា បើច្បាប់នេះចេញរូបរាង នោះអ្នកសារព័ត៌មានអាចកាត់បន្ថយបានពីឧបសគ្គនៃការទទួលព័ត៌មាន ងាយស្រួលក្នុងការផ្សាយព័ត៌មាន មានភាពទូលំទូលាយជាងមុន និង មានតម្លាភាព ។

វេទិកាពិគ្រោះយោបល់ ស្តីពី «សិទ្ធិទទួលបានព័ត៌មាន» ក្នុងវិស័យសារព័ត៌មាន

ពីស្តាំ លោក ប៉ែន ប៊ុណ្ណា ប្រធានក្លឹប អ្នកស្រី ជិ មាលា តំណាងយូណេស្កូ និង

លោក ណេប ស៊ុនថៃ នាយកវិទ្យាស្ថានតស៊ូមតិ


លោក ប៉ែន ប៉ុណ្ណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានផ្តល់យោបល់ទៅលើវេទិកានេះថា «នេះជាឱកាសល្អមួយដែលក្រសួងព័ត៌មាន និង អង្គការ UNESCO ជ្រោងឱ្យច្បាប់នេះបង្កើតឡើង ក្នុងគោលបំណងឱ្យអ្នកសារព័ត៌មាន ក៏ដូចប្រជាពលរដ្ឋ មានសិទ្ធិទទួលព័ត៌មាន  ច្បាប់នេះមានសារសំខាន់ណាស់ ជាឱកាសល្អដែលយើងទាំងអស់គ្នាត្រូវកាប់ឆ្ការបើកផ្លូវលំហូរព័ត៌មាន និង មានតម្លាភាព »។​

បច្ចុប្បន្នបណ្តាប្រទេសជាង ១០០ នៅលើពិភពលោកមានច្បាប់នេះ ពិសេសប្រទេសក្នុងតំបន់អាស៊ាន ដូចជាឥណ្ឌូនេស៊ី ថៃ វៀតណាម ហ្វីលីពីន (បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ) និង ម៉ាឡេស៊ី ជាដើម ៕

វេទិកាពិគ្រោះយោបល់ ស្តីពី «សិទ្ធិទទួលបានព័ត៌មាន» ក្នុងវិស័យសារព័ត៌មាន

វេទិកាពិគ្រោះយោបល់ ស្តីពី «សិទ្ធិទទួលបានព័ត៌មាន» ក្នុងវិស័យសារព័ត៌មាន

Related