Torres៖ ខ្ញុំ​ដឹង​ថា​ស្ថិតិ​ប្រកួត​របស់​ខ្ញុំ​មិន​ល្អ​ដូច​មុន ប៉ុន្តែ…

Fernando Torres ខ្សែ​ប្រយុទ្ធ​ក្រុម​ Atletico Madrid បាន​និយាយ​ពាក្យ​១​ឃ្លា​កាល​​ថ្មីៗ​នេះ​ថា៖ “ខ្ញុំ​ដឹង​ថា​​ស្ថិតិ​ប្រកួត​​របស់​ខ្ញុំ​មិន​ល្អ​​ដូច​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​បន្ត​ជម្នះ​ ដើម្បី​ទទួល​​បាន​​ស្ថិតិ​ដ៏​ល្អ​នោះ​ត្រឡប់​មក​វិញ”។

 

Torres៖ ខ្ញុំ​ដឹង​ថា​ស្ថិតិ​ប្រកួត​របស់​ខ្ញុំ​មិន​ល្អ​ដូច​មុន ប៉ុន្តែ… Torres៖ ខ្ញុំ​ដឹង​ថា​ស្ថិតិ​ប្រកួត​របស់​ខ្ញុំ​មិន​ល្អ​ដូច​មុន ប៉ុន្តែ…

 

Torres ធ្លាប់​ឡើង​ជើង​ខ្លាំង​ កាល​លេង​ឲ្យ​ក្រុម​ហង្ស​ក្រហម​ Liverpool ចន្លោះ​ឆ្នាំ​២០០៧-១១ ដោយ​បង្ហាញ​ខ្លួនសរុប​​១៤២​ប្រកួត ស៊ុត​បាន​៨១​គ្រាប់។ ប៉ុន្តែ​ក្រោយ​ចាក​ចេញ​ទៅ​ Chelsea, AC Milan និង​ត្រឡប់​ទៅ​ក្លឹប​ចាស់​ Atletico វិញ​ ​ទម្រង់​លេង​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មក​ទល់​បច្ចុប្បន្ន៕

 

-ចុចអាន៖ Casillas ថា​ចង់​ចាប់​បាល់​តាំង​ពីក្មេង ផ្ទុយ​ពី​ក្មេង​ភាគ​ច្រើន​ស្រមៃ​ចង់​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ

 

ដោយ៖ វិន ជីវ័ន្ត