Man Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុម

ក្រុម​បិសាច​ក្រហម Manchester United បាន​យក​ឈ្នះ​​ក្រុម​ជើង​ឯក​លីគ​កំពូល​ដាណឺម៉ាក FC Midtjylland ដោយ​លទ្ធផល ៥-១ នៅ​ជើង​ទី២ ឡើង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Europa League កាល​ពី​យប់​មិញ។

 

Man Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុមMan Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុម

 

កាល​ពី​ជើង​ទី១ ក្រុម Man Utd បាន​រង​បរាជ័យ​លើ​ទឹក​ដី FC Midtjylland ២-១ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​ជា​សំពាធ​កាន់​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ចាត់​ការ​សញ្ជាតិ​ហុឡង់ Louis van Gaal ផង​ដែរ។ ប៉ុន្តែ​នៅ​ជើង​ទី២ ស្ថានការណ៍​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង នាំ​មក​វិញ​នូវ​សំឡេង​ហោក​កញ្ឆៀវ​ពេញ​កីឡាដ្ឋាន Old Trafford បន្ទាប់​ពី​ការ​សង​សឹក​ធ្វើ​ឡើង​បាន​សម្រេច​យ៉ាង​ត្រចះ​ត្រចង់។

 

នៅ​តង់​ទី១ ក្រុម​ម្ចាស់​ផ្ទះ Man Utd មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ ប៉ុន្តែ​បែរ​ជា​ត្រូវ​​ក្រុម​ភ្ញៀវ FC Midtjylland នាំ​មុខ​មុន​​នៅ​នាទី​ទី​២៧ ដោយ​កីឡាករ Pione Sisto។ បន្ទាប់​ពី​ភាព​ស្ងប់​ស្ងាត់​ពោរ​ពេញ​ការ​ខក​ចិត្ត​រយៈ​ពេល ៥​នាទី សម្រែក​ហ៊ោកញ្ជ្រៀវ​លាន់​ឮ​ខ្លាំង​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត ព្រោះ​បិសាច​ក្រហម​តាម​ស្មើ​វិញ ប៉ុន្តែ​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Nikolay Bodurov។ ក្រុម​ម្ចាស់​ផ្ទះ​បាន​ខក​ចិត្ត​ម្ដង​ទៀត​នៅ​នាទី​ទី៤៣ ព្រោះ​កីឡាករ Juan Mata មាន​ឱកាស​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ តែ​ធ្វើ​មិន​បាន​សម្រេច។

 

ចូល​ដល់​តង់​ទី២ ទម្រង់​លេង​របស់​ក្រុម Man Utd ដែល​កំពុង​ស្រេក​ឃ្លាន​ជ័យ​ជម្នះ ហាក់​មាន​ប្រសិទ្ធិភាព​ខ្លាំង រហូត​ទម្លាយ​សំណាញ់​ទី ៤​គ្រាប់​បន្ត​បន្ទាប់។ កីឡាករ Marcus Rashford រក​គ្រាប់​បាល់​ទី២ នៅ​នាទី​ទី៦៣ រួច​ស៊ុត​បន្ថែម​មួយ​គ្រាប់​ទៀត​នាទី​ទី៧៥។ នៅ​នាទី​ទី៨៧ កីឡាករ Ander Herrera ស៊ុត​បាល់​ពិន័យ១១ម៉ែត្រ​បាន​សម្រេច​គ្រាប់​ទី៤។ ជិត​ចប់​ការ​ប្រកួត កីឡាករ Memphis Depay បន្ថែម​មួយ​គ្រាប់​ទៀត បញ្ចប់​លទ្ធផល Manchester United ៥-១ FC Midtjylland។ សរុប​ទាំង​ ២ជើង ក្រុម Manchester United ឈ្នះ​ក្រុម FC Midtjylland ៦-៣៕

 

 

Man Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុមMan Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុម

 

Man Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុមMan Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុម

 

Man Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុមMan Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុម

 

Man Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុមMan Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុម

 

Man Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុមMan Utd ទម្លាយ​សំណាញ់​ទី​ក្រុម​ជើង​ឯក​ដាណឺម៉ាក ៥​គ្រាប់ ឡើង​វគ្គ ១៦​ក្រុម

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Dailymail