នគរបាល ស្រុកកោះធំ ឃាត់ខ្លួនមុខ សញ្ញាចែកចាយគ្រឿង ដ៏សកម្មបាន៣នាក់ និងរឹបអូសថ្នាំញៀន បាន១១កញ្ចប់

កណ្តាល៖ យុទ្ធនាការ ដ៏ក្តៅគគុករបស់ នគរបាលស្រុកកោះធំ ដើម្បីអនុវត្តន៍ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចឲ្យ មានប្រសិទ្ធភាព នោះ លោក ឈឿន ឆន អធិការនគរបាល ស្រុកកោះបានដឹកនាំកម្លាំង ចុះល្បាត និងទប់ស្កាត់បទល្មើសផ្សេងៗផងដែរ ជាក់ស្តែងនៅវេលាម៉ោង៨ យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គឺបង្ក្រាប់បានមុខសញ្ញាចែកចាយនិងប្រើប្រាស់ គ្រឿងបានចំនួន៣នាក់ និងវត្ថុ ១១កញ្ចប់ នៅកំពង់ចម្លងឈើខ្មៅ ភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។

លោក ឈឿន ឆន បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ សេន សារ៉ី ភេទ ប្រុស អាយុ ១៩ ឆ្នាំជនជាតិ ខ្មែរឥស្លាមមានមុខរបរនេសាទត្រី ទី២-ឈ្មោះ សារិន ម៉ាប់ ភេទ ប្រុស អាយុ ១៨ ឆ្នាំមានមុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅភូមិ ប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ទី៣ ឈ្មោះ វណ្ណ ណាវី ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរមានមុនរបរមិនពិតប្រាកដទីលំនៅភូមិ ដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។

នគរបាលបានបន្តថា នៅមុនពេលកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយតាកែវ ប៉ុស្ដិ៍ឈើខ្មៅ និងប៉ុស្ដិ៍ព្រែកស្ដី បានចុះបង្ក្រាបមុខសញ្ញាលក់ និង ចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅចំណុចកើតហេតុខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ឈ្មោះ សេន សារ៉ី រួមនិងថ្នាំញៀនចំនួន២កញ្ចប់ធំ បន្ទាប់ពី បានសាកសួរនោះជនសង្ស័យបានឆ្លើយខ្លួនបានចូលលុយគ្នាទិញយកមកចែកចាយ ដោយទទួលបាន ចម្លើយជនសង្ស័យនោះ ភ្លាមៗនោះនគរបាលបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន២នាក់ទៀត បន្ទាប់ពីបានសួរនាំនោះ ជនសង្ស័យទាំង៣នាក់បានសារភាពថា ថ្នាំញៀនទាំងអស់នេះ គឺ ពួកគាត់បានចូលលុយគ្នាទិញយកមកចែក ដោយពួកគេបានទិញនៅម្តុំវាលខ្សាច់ចាក់អង្រែ ប៉ុន្តែគេមិនស្គាល់អ្នកលក់នោះទេ ៕

នគរបាល ស្រុកកោះធំ ឃាត់ខ្លួនមុខ សញ្ញាចែកចាយគ្រឿង ដ៏សកម្មបាន៣នាក់ និងរឹបអូសថ្នាំញៀន បាន១១កញ្ចប់

នគរបាល ស្រុកកោះធំ ឃាត់ខ្លួនមុខ សញ្ញាចែកចាយគ្រឿង ដ៏សកម្មបាន៣នាក់ និងរឹបអូសថ្នាំញៀន បាន១១កញ្ចប់