នាយឧត្តមសេនីយ៌ គន់ គីម ជួបសំណេះសំណាល ជាមួយអតីត យុទ្ធជននៅ ខេត្តប៉ៃលិន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥កុម្ភ: លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីត យុទ្ធជនកម្ពជា បានជួបសំណេះ សំណាល សួរសុខទុក្ខ ជាមួយអតីត យុទ្ធជននៅ ខេត្តប៉ៃលិនប្រមាណ ជាង៣០០នាក់។

ក្នុងមតិស្វាគមន៍ លោកឧត្តមសេនីយ៍ត្រី ព្រហ្ម ប៉ាត់ មេបញ្ជាការតំបន់ ប្រតិបត្តិការ សឹករង និងជាប្រធាន សមាគមអតីត យុទ្ធជនខេត្តប៉ៃលិន បានរាយការណ៌អោយដឹងថា គិតមកដល់បច្ចុប្បន្ននេះ ខេត្តប៉ៃលិនកំពុង គ្រប់គ្រងសមាជិក អតីតយុទ្ធជនសរុបចំនួន ៧៣៨នាក់ ក្នុងនោះនិវត្តន៍ជន ចំនួន ២៨៥នាក់ យុទ្ធជនពិកា ១១២នាក់ ជនបាត់បង់ សមត្ថភាព ៥នាក់ គ្រួសារពលី ២៦៦នាក់ និងគ្រួសារមរណ: ចំនួន ៦០នាក់។

លោឧត្តមសេនីយ៍ត្រី ព្រហ្ម ប៉ាត់ បានឲ្យដឹងទៀតថា ក្រោមការអំពាវនាវ គៀងគរ រកថវិការបស់ សមាគមអតីត យុទ្ធជន ខេត្តប៉ៃលិន សមាគម ទទួលបាន ថវិកាសម្រាប់ទ្រទ្រង់ មានចំនួន ៦៦លាន ៩សែនរៀល ក្នុងនោះបានធ្វើ ការផ្តល់ប្រាក់ បេឡាមរណៈ ចំពោះសមាជិក អតីតយុទ្ធជន ដែលទទួលមរណ:ភាព មានចំនួនសរុប ៤៤សព ដោយចំណាយ ថវិកាអស់ចំនួន ១៧៦លានរៀល។

នាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធាន សមាគមអតីត យុទ្ធជនកម្ពុជា បានពាំនាំនូវការ សាកសួរសុខទុក្ខ និងសម្តែងនូវ ការវាយតម្លៃខ្ពស់ ចំពោះសមាជិក អតីតយុទ្ធជនទាំងអស់ ដែលកន្លងមក បានបូជាកម្លាំង កាយចិត្ត និងអាយុជីវិត ក្នុងបុព្វហេតុបំរើ ជាតិមាតុភូមិ និង ប្រជាជននៅគ្រប់ ដំណាក់កាល។

ចុងបញ្ចប់នៃមតិសំណេះសំណាល នាយឧត្តមសេនីយ៍ គន់ គីម ក៏បានឧបត្ថម្ភដល់ សមាជិកដែលបានចូលរួម ជាង៣០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៦ម៉ឺនរៀល៕