អ៊ីរ៉ង់ បានចាប់ឃុំឃាំង កូនប្រុសរបស់ ទណ្ឌិតអាម៉េរិកាំង ចំណាស់ជាងគេ

តេរ៉ង់៖ អាជ្ញាធរនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ឃុំឃាំង កូនប្រុសរបស់លោក Baquer Namazi អស់រយៈពេល ០៤ខែមកហើយ បន្ទាប់ពីរូបគេបានទៅលេង ក្រុមគ្រួសារនៅក្នុងប្រទេសអ៊ីរ៉ង់ ។

បើតាមការបង្ហោះ នូវព័ត៌មានមួយចេញពី ភរិយារបស់ទណ្ឌិតអាម៉េរិកាំង ចំណាស់ Baquer Namazi បានឲ្យដឹងថា លោក Siamak Namazi ដែលគេស្គាល់ច្បាស់ថា ជាកូនប្រុសបង្កើតរបស់ ទណ្ឌិតអាម៉េរិកាំង ចំណាស់នោះត្រូវអាជ្ញាធរ នៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់ឃុំឃាំង កាលពីខែតុលា កន្លងមកនេះ ។

គួរបញ្ជាក់ថា លោក Baquer Namazi ជាបុគ្គលម្នាក់ដែល មានសញ្ញតិ អាម៉េរិកាំង-អ៊ីរ៉ង់ ឲ្យបានជាប់ពន្ធនាគារ Evin ដែលជាកន្លែងដែលកូនប្រុសរបស់គាត់ ត្រូវឃាត់ខ្លួនផងដែរ អ្នកស្រី Namazi បានបង្ហាញជារបាយការណ៍នេះឡើង នៅលើបណ្តាញទំនាកទំនង សង្គមហ្វេសប៊ុក ។

អ្នកស្រីបានបញ្ជាក់ថា គាត់ក្រៀមក្រំខ្លាំងណាស់នៅក្នុងឳរ៉ា ព្រោះមានដំណឹងដ៏អាក្រក់នេះកើតឡើងចំពោះគ្រួសាររបស់អ្នកស្រី ។

អ្នកស្រីបានសរសេរនៅក្នុងបណ្តាញហ្វេសប៊ុកថា "ការឃុំឃាំងកូនប្រុសរបស់ខ្ញុំ និងស្វាមី Baquer វាមិនគ្មានមូលហេតុអ្វីសោះ" ៕