វត្ត​​​មួយ​នៅ​ថៃ សង់​រូប​សំណាកតួ​ Hero ​ល្បី​ៗ​​ ឲ្យ​សាធារណជន​​ភ្ញាក់ផ្អើល

សាធារណជន​ថៃ ដែល​ធ្លាប់​បាន​ទៅ​លេង ​​​វត្ត Luang Por Wat Mongkol ក្នុង​ខេត្ត Samut Prakan ភ្ញាក់​ផ្អើល​​ខ្លាំង​ ក្រោយ​ឃើញ​ រូប​​ភាព​នៃ​រូប​សំណាក​តួ​អង្គ​វីរបុរស ​​​ក្នុង​ខ្សែ​ភាពយន្ត អាមេរិក និង​រូប​​តុក្កតា​​ ​​បាន​សង់​នៅ​ក្នុង​វត្ត តាម​បណ្ដាញ​សង្គម។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ថៃ Prachachat។

 

វត្ត​​​មួយ​នៅ​ថៃ សង់​រូប​សំណាកតួ​ Hero ​ល្បី​ៗ​​ ឲ្យ​សាធារណជន​​ភ្ញាក់ផ្អើល
 

​ប្រជាជន​រស់​នៅ​ក្នុង​តំបន់​ បាន​ផ្ដល់​ដំណឹង​ទៅ​ខាង​​​សារព័ត៌មាន​ថៃ​ រួច​តំណាង​សារព័ត៌មាន​​​​បាន​ចុះ​​ទៅ​ដល់​ វត្ត​ខាង​លើ និង​ផ្ដិត​យក​ទិដ្ឋភាព​នោះ​មក។ រូប​សំណាក​​ទី​១ ដែល​គេ​បាន​ឃើញ នៅ​​ពី​មុខ​ផ្លូវ​​ជណ្ដើរ​​​ចូល​ទៅ​​វិហារ​ ខាង​ស្ដាំ​​ដៃ គឺ​ជា​រូប​តួអង្គ​ Iron Man។ ចំណែក​​ រូប​ដែល​មាន​កម្ពស់​ប្រហែល ៣,៥ ម៉ែត្រ ខាង​ឆ្វេង​ គឺ​ជា​រូប​តួអង្គ​ មនុស្ស​បៃតង Hulk ។

 

រូប​សំណាក ផ្សេង​​ទៀត​ដូច​ជា​ មនុស្ស​ដែក Superman ​​​និង រូប​តុក្កតា​ជា​ច្រើន​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​​​​នៅ​ក្នុង បរិវេណ​វត្ត​ដែរ។

 

វត្ត​​​មួយ​នៅ​ថៃ សង់​រូប​សំណាកតួ​ Hero ​ល្បី​ៗ​​ ឲ្យ​សាធារណជន​​ភ្ញាក់ផ្អើល

​​​​​
តាម​ការ​ឲ្យ​​ដឹង​ពី អ្នក​ចាត់​ការ​ម្នាក់​​នៅ​ក្នុង​វត្ត​បាន​​ប្រាប់​ពី​មូល​ហេតុ​ដែលមាន​​សង់​​រូប​សំណាក​បែប​នោះ​​​​​ គឺ​ក្នុង​បំណងទាក់​ទាញ​ចំណាប់​អារម្មណ៍​ក្មេង​ៗ​​ដែល​មក​វត្ត​ កុំ​ឲ្យ​​​ធុញ​ទ្រាន់​។ នៅ​ពេល​​ក្មេង​​ៗ បាន​ឃើញ​​​រូប​សំណាក​ ធ្វើ​ពី​​​សារធាតុ Fiber  នោះ​ ពួក​គេ​មាន​អារម្មណ៍​រីករាយ និង​​ប្រាប់​ទៅ​ឪពុក​ម្ដាយ​របស់​ពួក​គេ ជូន​គេ​ទៅ​លេង​ក្នុង​វត្ត៕

 

វត្ត​​​មួយ​នៅ​ថៃ សង់​រូប​សំណាកតួ​ Hero ​ល្បី​ៗ​​ ឲ្យ​សាធារណជន​​ភ្ញាក់ផ្អើល
 

វត្ត​​​មួយ​នៅ​ថៃ សង់​រូប​សំណាកតួ​ Hero ​ល្បី​ៗ​​ ឲ្យ​សាធារណជន​​ភ្ញាក់ផ្អើល
វត្ត​​​មួយ​នៅ​ថៃ សង់​រូប​សំណាកតួ​ Hero ​ល្បី​ៗ​​ ឲ្យ​សាធារណជន​​ភ្ញាក់ផ្អើល
វត្ត​​​មួយ​នៅ​ថៃ សង់​រូប​សំណាកតួ​ Hero ​ល្បី​ៗ​​ ឲ្យ​សាធារណជន​​ភ្ញាក់ផ្អើល
វត្ត​​​មួយ​នៅ​ថៃ សង់​រូប​សំណាកតួ​ Hero ​ល្បី​ៗ​​ ឲ្យ​សាធារណជន​​ភ្ញាក់ផ្អើល

ចុចអាន៖ រៀន​ប្រយោគ​​ភាសា​ថៃ​ខ្លីៗតាម​កម្ម​វិធី​នេះ​​​​​ ​​សម្រាប់​ប្រើ​ក្នុង​ដំណើរ​កម្សាន្ត

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ thairath, prachachat​​​​​​​​​​