ចោរ​កាច់​សោ​.​ក​ ម៉ូតូ​ Today ត្រូវ​បាន​ប្រជាពលរដ្ឋ​ ស្វាគមន៍​យ៉ាង​ចាស់ដៃ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ បាន​ធ្វើ​សកម្មភាព ​កាច់​សោក​ម៉ូតូ​ Today មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-0521 បាន​សម្រេច ហើយ​ព្យាយាម​បណ្ដើរ​រត់ ​ត្រូវ​ម្ចាស់​តាម​ទាន់ ក៏​ឆោឡោ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​ នៅ​ម្ដុំ​នោះ​ចេញ​មក​ ឡោម​ព័ទ្ធ​ដេញចាប់ ​ប្រផាត់​ប្រ​ភីង ហើយ​វាយ​ឡើង​ទ្រោម​ខ្លួន ស្រប​ពេល​នោះ​ដែរ​ សមត្ថកិច្ច​បាន​ចុះ​អន្ដរាគមន៍​ ចាប់ខ្លួន​ជនសង្ស័យ កុំ​អី​ត្រូវ​ប្រជាពលរដ្ឋ​ វាយ​ដល់​ស្លាប់ ​នៅ​នឹង​កន្លែង ។

ហេតុការណ៍​នេះ​បាន​កើតឡើង ​នៅ​វេលា​ម៉ោង​៧​ និង​៤០​នាទី ផ្លូវ​២១៥​ កែង​ផ្លូវ​កម្ពុជា​ក្រោម ​ទល់មុខ​ភោជនីយដ្ឋាន​លី​ឡាយ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

ជនសង្ស័យ​ដែល​បាន​កាច់​សោក​ម៉ូតូ​ មានឈ្មោះ ជាង យុក​ម៉ា​ន អាយុ​៣១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែក​ជន​រង​គ្រោះ ​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ កុង អូន អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ខោអាវ ស្នាក់​នៅផ្ទះ​លេខ​៤២ ក្រុម​២ ភូមិ​១ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ បញ្ជូន​មក​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ មិត្តភាព និង​បញ្ជូន​បន្ដ​ ទៅ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី ដើម្បី​កាត់ទោស​ ទៅ​តាម​ផ្លូវច្បាប់ ៕

ចោរ​កាច់​សោ​.​ក​ ម៉ូតូ​ Today ត្រូវ​បាន​ប្រជាពលរដ្ឋ​ ស្វាគមន៍​យ៉ាង​ចាស់ដៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត