ចាប់ខ្លួន​ ជនសង្ស័យ​ម្នាក់​ទៀត​ ជា​ក្រុម​ចោរប្លន់ ​កក្រើក​នៅ​ប៉ោយ​ប៉ែ​ត

ខេត្តបាត់ដំបង​៖​ កាលពី​វេលា​ម៉ោង​៤​ និង​២៥​នាទី រសៀល ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច នៃ​អគ្គស្នងការដ្ឋាន ​នគរបាល​ខេត្តបាត់ដំបង បាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ដែល​ជា​បក្ខពួក ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៥  ភូមិ​ជ្រោយ​ស្ដៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ខណៈ​ពេល​ដែល​ជនសង្ស័យ ​កំពុង​ជិះ​ម៉ូតូ ​រង់ចាំ​ទទួល​បក្ខពួក ដែល​បាន​គេចខ្លួន​ ពី​ប៉ោយ​ប៉ែ​ត ម​ក​ណាត់ជួប​គ្នា​នៅ​ទី​នេះ ។ ជនសង្ស័យ​ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ មានឈ្មោះ ទុន សុខ​នី អាយុ​៣៦​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ។

ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ធុន​ស៊េរី​២០១៤ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1CR-0744  ។ នៅ​មុខ​សមត្ថកិច្ច ជន​ស​ង្ស​យ័​បាន​បញ្ជាក់​ទៀត​ថា រូបគេ​ត្រូវ​បាន​មេខ្លោង​ ទាក់ទង​ពី​ភ្នំពេញ ឲ្យ​មក​ចាំ​ទទួល​រូបគេ​ដែល​រត់គេច ​ពី​ប៉ោយ​ប៉ែ​ត រង់ចាំ​គ្នា​នៅ​បាត់ដំបង​នេះ តែ​ដោយសារ​រឿង​ករណី​ប្លន់​នេះ កំពុង​តែ​ក្ដៅ​ៗ និង​ក្រោម​ការ​តាមដាន​ ស៊ើបអង្កេត ​ពី​សមត្ថកិច្ច​ផង​នោះ ទើប​គេ​ជិះ​ម៉ូតូ កុំ​ឲ្យ​មានការ​សង្ស័យ ។

សមត្ថកិច្ច​បញ្ជាក់​បន្ថែម​ថា ក្នុងអំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះ កងកម្លាំង​សមត្ថកិច្ច​ នគរបាល​ខេត្ត បាន​ត្រួតពិនិត្យ​តាម​បណ្ដាល​ច្រក​ផ្សេង​ៗ ដើម្បី​តាមដាន ​រក​បក្ខពួក​ក្រុម​ចោរប្លន់​ អាជីវករ​លក់​គ្រឿងអលង្ការ ​នៅ​ប៉ោយប៉ែ​ត ​ជា​ប្រចាំ ។​ ទីបំផុត​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​ក្រុម​ចោរប្លន់​ បាន​ធ្លាក់​ចូល​ ក្នុង​កណ្ដាប់ដៃ​ សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង ៕

ចាប់ខ្លួន​ ជនសង្ស័យ​ម្នាក់​ទៀត​ ជា​ក្រុម​ចោរប្លន់ ​កក្រើក​នៅ​ប៉ោយ​ប៉ែ​ត
ចាប់ខ្លួន​ ជនសង្ស័យ​ម្នាក់​ទៀត​ ជា​ក្រុម​ចោរប្លន់ ​កក្រើក​នៅ​ប៉ោយ​ប៉ែ​ត

ផ្តល់សិទ្ធិដោយ ៖

ករណី​ប្លន់​មាស ​កក្រើក​ក្រុង​ប៉ោយ​ប៉ែ​ត សមត្ថកិច្ច​ក្របួច​ មេខ្លោង​បាន​ហើយ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មេខ្លោង​ ក្នុង​អំពើ​ប្លន់​អ្នកលក់​មាស និង​ប្តូរ​ប្រាក់​នៅ​ក្រុង​ប៉ោយប៉ែ​ត ត្រូវ​ចាប់ខ្លួន ជន​សង្ស័យ​ឈ្មោះ លឹម ទ្រី ហៅទី ​​កាលពី​ព្រឹក​ ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច ដើម​ពោធិ៍​៣​ដើម ត្រង់​ភូមិសាស្ត្រ​ឃុំ​គោក ស្រុក​អូរ​ជ្រៅ ខណៈ​ជនសង្ស័យ​ កំពុង​បើករថយន្ត​ប្រុង​គេចខ្លួន តែ​ត្រូវ​ជួប​បារាស់ ​របស់​កងកម្លាំង​សមត្ថកិច្ច​ កំពុង​ត្រួតពិនិត្យ ៕

ចាប់ខ្លួន​ ជនសង្ស័យ​ម្នាក់​ទៀត​ ជា​ក្រុម​ចោរប្លន់ ​កក្រើក​នៅ​ប៉ោយ​ប៉ែ​ត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត