​​​​ទូរស័ព្ទ​គំរាម ​ជំរិត​ទារ​ប្រាក់​ ពី​លោក​អភិ​បាល​ក្រុង ​​​​និង​ប្រធាន​មន្ទីរ​ខេត្ត​

ខេត្តស្វាយរៀង​ ៖​ ​ក្រុម​ជន​​ទុច្ចរិត​ ទូរ​ស័ព្ទ​គំរាម​ជំរិត​​ទារ​​​​ប្រាក់​ ពី​ប្រធាន​មន្ទីរ​ចំនួន៣ និង​លោក​អភិបាលក្រុង​ស្វាយ​រៀង ​ដោយ​យក​តួនាទី ​ស្ថា​ប័ន​អាជ្ញាធរ​ ប្រឆាំង​អំពើ​ពុក​រលួយ ​មក​​ប្រើ​​​​ ដែល​បាន​​កើតឡើង​ រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​ ​​​​លើក​ទី១​​​-បាន​​កើតឡើង​ កាលពី​វេលា​ ម៉ោង​៩​​ព្រឹក ថ្ងៃ​ទី​២៣ ​កុម្ភៈ ​២០១៦ ​​ជន​អ​​នាមិក ​​បាន​ទូរ​ស័ព្ទ​ទៅ​​លោក ​យូ ប៊ុ​ន្នី​ អភិបាលក្រុង​ស្វាយ​រៀង ដោយ​អះអាង​ថា​ គេ​ជា​មន្ត្រី​អាជ្ញាធរ​ ប្រឆាំង​អំពើ​ពុក​រលួយ ​​បាន​​​ដឹង​ពី​ចំណុចរសើបនានា ​​របស់​លោក​អភិបាលក្រុង ​ហើយ​បើ​ចង់​បញ្ចប់រឿង ​ឲ្យ​ទូរស័ព្ទ​ទៅ​ឯកឧត្តម​ តាម​លេខ​ដែល​គេ​ឲ្យ​ ។

ទាក់ទិនទៅ​នឹង​​ករណី​ ខាង​​លើ​​នេះ​ដែរ ​លោក ​យូ​ ប៊ុ​ន្នី​ អ​ភិ​បាលក្រុង​ស្វាយ​រៀង​ បាន​ប្តឹង​ទៅ​លោក​អធិការ​​ក្រុង​ស្វាយ​រៀង ឲ្យ​ចាត់ការ​តាម​នីតិវិធី​ ។​

​​ដោយ​ឡែក​ លើក​ទី២-បាន​កើត​ឡើង​ កាល​ពី​​វេលា ​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ​​នៅ​ថ្ងៃ​ទី​២៤ ​កុម្ភៈ​ ២០១៦ មាន​ជន​អនាមិក​​ម្នាក់​ទៀត​ ដែល​មាន​លេខ​​ទូរស័ព្ទ​​ ០៩៧៥០១៧៣៤​ បាន​ទូរ​ស័ព្ទមក​​គំរាម ​លោក ​គឹ​ម ​ពិសិដ្ឋ​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគ​រូប​នី​យកម្ម​សំណង់​ និង​សុរិយោដី​ ខេត្តស្វាយរៀង​ ដោយ​អះអាង​ថា ​រូបគេ​ជា​មន្ត្រីនៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង ​អំពើ​ពុក​រលួយ ​។ ​

​​លោក ​គឹ​ម ​ពិសិដ្ឋ​ ​​បាន​ឲ្យ​ដឹង​​តាម​ទូរ​ស័ព្ទ​ នៅ​​វេលា​ម៉ោង​១១ ​និង​៣០​នាទី​ព្រឹក ​​ថ្ងៃ​ទី ​២៥ ​កុម្ភៈ​ ​​នេះ​ថា​ ជន​អ​នាមិក​​បាន​ទូរ​ស័ព្ទ មក​​សួរ​ថា​ តើ​បញ្ហា​ដីធ្លី​​ ធ្វើការ​យ៉ាងណា​ហើយ​? ពេល​នោះ​​គាត់​បាន​សួរ​វិញ​ថា​ រឿង​ដីធ្លី​អី? ​ជន​​រូប​នេះ មិន​ឆ្លើយ​ទេ​ បាន​និយាយ​បង្វែងដាន​ ពី​នេះ​ពី​នោះ​ រួច​និយាយ​ទៀត​ថា បើ​ចង់​ចរចាបញ្ចប់រឿង​ ឲ្យ​ទូរ​ស័ព្ទ​ទៅ​ឯកឧត្តម​ផ្ទាល់​​ តាម​លេខ​ទូរ​ស័ព្ទ​ ​០១១ ៤៧៦ ៩៨២​ ​និង​បាន​គំរាម​​ថា បើ​មិន​ទូរ​ស័ព្ទទៅ​ចរចា​ទេ ​ក្រុមការងារ​ឯកឧត្តម​នឹង​ចុះ​ទៅ​ជួប​ផ្ទាល់ ​សាកសួរ​បញ្ហា​រឿង​ដីធ្លី​នេះ​ ។

​បន្ទាប់​មក​ជន​អនាមិក​ ក៏​បាន​ទូរ​ស័ព្ទ​ទៅ​ លោកស្រី​ គង់​ គី​ណា​ ប្រធាន​មន្ទីរ​សង្គម​កិ​ច្ថ​អតីត​យុទ្ធ​ជន ​និង​យុវ​នីតិសម្បទា​ខេត្ត​ និង​បន្ត​ទូរ​ស័ព្ទ ទៅ​លោកស្រី ភួង ​សារី ប្រធានមន្ទីរ​កិច្ចការ​នារី​ខេត្ត​ ​​ដោយ​ប្រើ​ល្បិច​តែ​មួយ​ គឺ​យកឈ្មោះ​ ស្ថា​ប័នអាជ្ញាធរ​ជាតិ ​ប្រឆាំង​អំពើ​ពុក​រលួយ​ មក​​គំរាម​​ ក្នុង​គោលបំណង​​ជំរិត​​ទារ​​ប្រាក់​​​៕

​​​​ទូរស័ព្ទ​គំរាម ​ជំរិត​ទារ​ប្រាក់​ ពី​លោក​អភិ​បាល​ក្រុង ​​​​និង​ប្រធាន​មន្ទីរ​ខេត្ត​
​​​​ទូរស័ព្ទ​គំរាម ​ជំរិត​ទារ​ប្រាក់​ ពី​លោក​អភិ​បាល​ក្រុង ​​​​និង​ប្រធាន​មន្ទីរ​ខេត្ត​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត