អាវុធហត្ថ​​៣នាក់ ​ចូលជួយជនរងគ្រោះ ក្នុងភ្នក់ភ្លើង ឧត្តមសេនីយ៍ រ័ត្ន ស៊្រាង លើកជាគំរូ និងផ្តល់រង្វាន់

រាជធានីភ្នំពេញ ៖ ក្នុង​ករណី​​​អគ្គី​ភ័យ​មួយ​​ បាន​កើតឡើង​ កាលពី​វេលា​​រំលង​អា​ធ្រា​ត​ ឈាន​​ចូល​ថ្ងៃ​ទី​25 កុម្ភៈ ២០១៦ នៅ​ម្តុំ​ផ្លូវបំបែក​ សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​​​ផ្តើម​​ឆេះ​ចេញ ពីផ្ទះ​កណ្តាល​ រាល​ទៅ​ផ្ទះ​សងខាង​ យ៉ាង​សន្ធោរ​សន្ធៅ បណ្តាល​​ឱ្យ​​ស្ត្រី​ចំណាស់​​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​ទៀត ត្រូវ​អណ្តាតភ្លើង ហ៊ុមព័ទ្ធ​​ចេញ​​មិន​រួច ។

ឆេះ​ផ្ទះ​ស្តុក​អេ​ត​ចាយ​ ក្បែរ​សាលា​ជម្ពូ​វ័​ន្ត​ ទាំង​កណ្តាលអធ្រាត្រ របួស​មនុស្ស​៣​នាក់ ពេល​នោះ កម្លាំង​អាវុធហត្ថ​ដែល​ចូលរួម​​ ជាមួយ​ក្រុម​ចម្រុះ​ ពន្លត់អគ្គិភ័យ ក្នុង​នោះ​មាន​​ 3​នាក់​ បាន​រត់ឡើង​ ទៅ​លើដំបូល​ផ្ទះ ដែល​កំពុង​​ឆាបឆេះ ទម្លុះ​ចុះ​ទៅ​ជាន់​ផ្ទាល់​ដី ដើម្បី​ជួយ​សង្គ្រោះ ​ស្ត្រី​ចំណាស់​ និង​ក្មេង​ស្រី​ ដែល​កំពុង​រង​នូវ​ចំហាយ​អណ្តាតភ្លើង​ កំពុង​ចាប់ផ្តើម​រលាក​ ​និង​​​ថប់ដង្ហើម​ ដោយសារ​ផ្សែង​។

ដោយ​​ភាព​អង់អាច​ក្លាហាន ​របស់​កម្លាំង​ កងរាជអាវុធហត្ថ​ បាន​លើក​បី​បញ្ជូន ​បន្ត​ៗ​​ឡើង​មក​លើ រួច​ដាក់ចុះ​ចេញ​មក​ក្រៅ ដាក់​ចូល​រថយន្ត​សង្គ្រោះ យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ ពោធិ៍​ចិន​តុង ហើយ​​បញ្ជូន​បន្ត​ ទៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ។ ​

លុះ​​ព្រឹក​ឡើង បន្ទាប់​ពី​ទទួល​នេះ​ លោក​ឧត្តមសេនីយ៍ រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស និង​ជា​មេ​បញ្ជាការ​ កងរាជអាវុធហត្ថ​ រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ ក្រុមការងារ​ ឱ្យ​​ចុះ​ទៅ​សួរសុខទុក្ខ​ស្ត្រី​ចំណាស់ និង​ក្មេង​ស្រី​រង​គ្រោះ ដែល​សម្រាក​ នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ដោយ​នាំ​យក​អំណោយ ​ទៅ​ជូន​ពួក​គាត់​ ក្នុង​ម្នាក់​ៗ​ ទទួល​បាន​ប្រាក់៥០​​ម៉ឺន​រៀល, ទឹកក្រូច​​១កេស ទឹក​សុទ្ធ២​កេស ព្រមទាំង​ផ្តាំ​សួរសុខទុក្ខ​ ពួក​គាត់​ទាំង​២ពី​ចម្ងាយ ដោយលោក​​ជូនពរ ឱ្យ​​​ពួក​គាត់​ទាំង​២ ឆាប់​ជា​សះស្បើយ​ ។

​ស្ត្រី​ចំណាស់​ដែល​រង​គ្រោះ​នោះ ​​ឈ្មោះ​ថា តាំង​ហ្គិ​ច អាយុ​៦២​ឆ្នាំ (ជា​ចុងភៅ) រីឯ​ក្មេង​ស្រី​ម្នាក់​ទៀត​ ឈ្មោះ​ថា ស្រី​ណែ​ត អាយុ​១០​ឆ្នាំ ជា​ក្មេង​កំព្រា រស់នៅ​ជាមួយ​គេ​ បាន​ថ្លែងអំណរគុណ​ ចំពោះ​កងរាជអាវុធហត្ថ​ រាជធានី​ភ្នំពេញ ដែល​បាន​ប្តូរជីវិត​ ចូល​ទៅ​ជួយ​សង្គ្រោះ​​ពួក​គាត់​ ចេញពី​ក្នុង​ភ្នក់ភ្លើង បើ​កុំ​តែ​បាន​កងរាជអាវុធហត្ថ ម្លេះ​ជីវិត​ពួក​គាត់​ច្បាស់​ជា​ត្រូវ​ស្លាប់ ​ក្នុង​ភ្នក់ភ្លើង​បាត់​ទៅ​ហើយ ហើយ​ក៏​សូម​ថ្លែង អំណរ​គុណ​ យ៉ាង​ជ្រាលជ្រៅ​ ផង​ដែរ ចំពោះ​លោក​ឧត្តមសេនីយ៍ រ័​ត្ន ស្រ៊ា​ង ដែល​បាន​យកចិត្តទុកដាក់ ដល់​សុខ​ទុក ​របស់​ពួក​គាត់​។

ទន្ទឹម​គ្នា​នោះ​ដែរ លោក​ឧត្ដមសេនីយ៍ រ័​ត្ន ស្រ៊ា​ង បាន​សំដែង​ការ​កោតសរសើរ និង​មាន​មោទនភាព​ យ៉ាង​ខ្លាំង ចំពោះ​កម្លាំង អាវុធ​ហត្ថ​ក្រោម​ឱវាទ ​របស់​លោក​ ទាំង៣រូប​ ដែល​បាន​ពុះពារ​ ហ៊ាន​ចូល​ទៅ​រំដោះ​ យក​ជន​រង​គ្រោះ​ពី​ក្នុង​ភ្នក់ភ្លើង ដែល​កំពុង​ឆាបឆេះ​ ដោយ​មិន​គិត​ពី​ អាយុជីវិត​ខ្លួនឯង ។

ដើម្បី​ជា​ការ​លើកទឹកចិត្ត​ ចំពោះ​សកម្មភាព​ជា​គំរូ​វីរភាព​ សម្រាប់​អាវុធហត្ថ​ រាជធានី​ភ្នំពេញ ​លោក​​បាន​ផ្តល់​រង្វាន់​ជា​ថវិការ​ដល់ អាវុធ​ហត្ថទាំង​៣​រូប​ គឺ១-លោក​អនុសេនីយ៍ឯក សើន កែវ​វណ្ណ​ធី ២-លោកព្រិ​ន្ទ​បាល​ឯក ធូ ប៊ុ​ណ្ណា និង​ ៣-លោកព្រិ​ន្ទ​បាល​ឯកទឹម ប៊ុ​ ណ្ណា ក្នុង​ម្នាក់​ៗ​ ទទួល​បាន​ថវិការ​ ១​លាន​រៀល ហើយ​អង្គភាព​ ធ្វើការ​កត់ត្រា​ពី​ស្នាដៃ​ ជា​គំរូ​វីរភាព​នេះ ទុក​សម្រាប់​ឲ្យ​អាវុធហត្ថ រាជ​ធានី​ភ្នំពេញ​ ដ​ទៃ​ទៀត​ ៕

អាវុធហត្ថ​​៣នាក់ ​ចូលជួយជនរងគ្រោះ ក្នុងភ្នក់ភ្លើង ឧត្តមសេនីយ៍ រ័ត្ន ស៊្រាង លើកជាគំរូ និងផ្តល់រង្វាន់
អាវុធហត្ថ​​៣នាក់ ​ចូលជួយជនរងគ្រោះ ក្នុងភ្នក់ភ្លើង ឧត្តមសេនីយ៍ រ័ត្ន ស៊្រាង លើកជាគំរូ និងផ្តល់រង្វាន់
អាវុធហត្ថ​​៣នាក់ ​ចូលជួយជនរងគ្រោះ ក្នុងភ្នក់ភ្លើង ឧត្តមសេនីយ៍ រ័ត្ន ស៊្រាង លើកជាគំរូ និងផ្តល់រង្វាន់
អាវុធហត្ថ​​៣នាក់ ​ចូលជួយជនរងគ្រោះ ក្នុងភ្នក់ភ្លើង ឧត្តមសេនីយ៍ រ័ត្ន ស៊្រាង លើកជាគំរូ និងផ្តល់រង្វាន់
អាវុធហត្ថ​​៣នាក់ ​ចូលជួយជនរងគ្រោះ ក្នុងភ្នក់ភ្លើង ឧត្តមសេនីយ៍ រ័ត្ន ស៊្រាង លើកជាគំរូ និងផ្តល់រង្វាន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត