កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​អាក្រក់ ខុស​គ្នា​ដូច​ម្តេចទៅ​?

កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​អាក្រក់ ខុស​គ្នា​ដូច​ម្តេចទៅ​?

គ្រប់​កូ​ឡេ​ស្តេ​រ៉ុល​ទាំងអស់ ដែល​អ្នក​ទទួល​ទាន មិនមែន​សុទ្ធតែ បង្ក​ផល​អាក្រក់​ទាំងអស់​នោះ​ទេ​។ តាមពិត វា​មាន​សារៈសំខាន់​ណាស់ ដើម្បី​រក្សា​មុខងារ​ជាច្រើន​ក្នុង​រាងកាយ​។ ស្ថិតក្រោម​ការផលិត​ចេញពី​ថ្លើម កូ​ឡេ​ស្តេ​រ៉ុល ត្រូវបាន​បែងចែក​ចេញ​ជា​ពីរ​ក្រុម គឺ Low-density Lipoprotein (LDL) ឬ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង High-density Lipoprotein (HDL) កូ​ឡេ​ស្តេ​រ៉ុល​ល្អ​។

​កូ​ឡេ​ស្តេ​រ៉ុល​ទាំង​ពីរ​ប្រភេទ​នេះ មាន​តួនាទី​ដឹកជញ្ជូន​ជីវជាតិ ទៅក្នុង​រាងកាយ​ទាំងអស់ តាមរយៈ​ចរន្តឈាម ប៉ុន្តែ HDL ត្រូវ​បាន​ត្រឡប់​ចូលទៅ​ក្នុង​ថ្លើម​វិញ ដើម្បី​កែច្នៃ​ម្តងទៀត ចំណែកឯ LDL វិញ គឺជា​សមាសធាតុ​ជា​តិខ្លាញ់ ដែល​មាន​កំហាប់​ទាប ដែល​ល្មម​នឹង​ជ្រៀត​ចូលទៅក្នុង ផ្ទៃ​របស់​ជញ្ជាំង​សរសៃឈាម​អាកទែ​បាន ដូច្នេះ វា​ពិតជា​ងាយ​នឹង​ធ្វើឲ្យ​ស្អិត និង​បង្កើត​ជា​កំណក ជាប់​សរសៃឈាម​ខ្លាំងណាស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ HDL ក៏​មាន​សមត្ថភាព​បត់បែន​តិចតួច​ខ្លះ​ដែរ ដើម្បី​ថែរក្សា​សរសៃឈាម​អាកទែ ពី​ការបង្កើត​ជា​កំណ​កបាន តាមរយៈ​ការជួយ​កោស LDL ចេញពី​ផ្ទៃ​ជញ្ជាំង​ខាងក្នុង របស់​សរសៃឈាម​អាកទែ​តែម្តង​។

​កាលណា​ចំនួន LDL កើនឡើង​ច្រើន វា​ពិតជា​គ្រប់គ្រាន់ នឹង​ក្លាយទៅជា​ឃាតករ​មួយ​ទៅហើយ ព្រោះ​ការ​ដែល​មាន​កំណក​ឈាម ជាប់​នឹង​សរសៃឈាម​អាកទែ​បែបនេះ វា​នឹង​ធ្វើឲ្យ​លើស​សម្ពាធ​ឈាម​ខ្ពស់ ហើយ​ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​បេះដូង​។ ប៉ុន្តែ ដោយសារ​តែ​យើង មិន​អាច​សម្របសម្រួល​ថា កូ​ឡេ​ស្តេ​រ៉ុល​ប្រភេទ​ណា ដែល​រាងកាយ​យើង​ផលិត ដូច្នេះ ដើម្បី​សុវត្ថិភាព​បំផុត គួរតែ​កាត់បន្ថយ​អាហារ ដែល​មាន​ជាតិ​ខ្លាញ់​ណា ដែល​ផលិត​ទៅ​ជាកូ​ឡេ​ស្តេ​រ៉ុល​ទាំងអស់​៕

​ប្រែ​សម្រួល ៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។