Cafu ៖ កីឡាករ Neymar បច្ចេកទេស លេងល្អជាង Messi និង Ronaldo

ហ្សូរីច៖ អតីតជម្រើសជាតិប្រេស៊ីល លោក Cafu បាននិយាយថា កីឡាករ Neymar មានបច្ចេកទេស លេងល្អជាង Messi និង កីឡាករ Ronaldo នៅក្លឹប Real Madrid ទៀត ហើយអតីត អ្នកលេងនៅ ក្លឹប Santos នេះ ល្អជាងកីឡាករ ប្រេស៊ីលផ្សេងៗទៀត នេះបើយោងតាម espnfcasia ចុះផ្សាយ ។

គេនៅចាំបានថា កីឡាករ Neymar បានជួយឲ្យក្លឹប Barcelona លុតក្លឹបកាំភ្លើងធំ នៅពហុកីឡដ្ឋាន Emirate ក្នុងក្របខណ្ឌ Champions League ដោយលទ្ធផល ២-០  វគ្គ១៦ក្រុមចុងក្រោយ សម្រាប់ជើងទី១ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅ ក្រុងហ្សូរីច ស្វីសហ្សេលេន Cafu បាននិយាយថា «មើលបច្ចេកទេស លេងរបស់គាត់  ខ្ញុំអាចនិយាយបានថា Neymar គឹខ្លាំងជាង Messi និង Cristiano Ronaldo នាពេលបច្ចុប្បន្ន» ។

Cafu បានបន្ថែមទៀតថា «នៅទីនកីឡាករ ប្រេស៊ីលរូបនេះគឺខ្លាំង គាត់មានបច្ចេកទេស លេងខ្លាំងជាងកីឡាករ ប្រេស៊ីលផ្សេងទៀត» ៕

Cafu ៖ កីឡាករ Neymar បច្ចេកទេស លេងល្អជាង Messi និង Ronaldo

Cafu ៖ កីឡាករ Neymar បច្ចេកទេស លេងល្អជាង Messi និង Ronaldo