ព្យុះនៃលំហ អាកាស ត្រូវបានសិក្សា

រដ្ឋកាលីហ្វ៉ញ៉ា៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា ចលនានៃភព ខាងក្រៅធំៗមួយចំនួន របស់ប្រព័ន្ធ ព្រះអាទិត្យ បានបង្កើតជាព្យុះនៃ ដុំថ្មដ៏ធំសំបើមមួយ ដែលត្រូវបានបង្កើត ឡើងកាលពី ៣.៩កោដឆ្នាំមុន។

ការផ្លាស់ប្តូរទីកន្លែង នៃភពដ៏ធំសំបើមនេះ ត្រូវបានបង្កើតឡើង តាមពាក្យដែលក្រុម អាកាសយានិក បានហៅថា Late Heavy Bombardment ដែលជាព្យុះអាកាស បាតុភូត ឬ ព្យុះដុំថ្ម ដ៏ធំបំផុតនៅ ក្នុងប្រវត្តិសាស្រ្តរបស់ ប្រព័ន្ធព្រះអាទិត្យយើងនេះ។

ក្រុមអ្នកវិទ្យាសាស្រ្ត បានមានមន្ទិលសង្ស័យ អស់រយៈពេលជាយូរ ណាស់មកហើយថា ការខ្ទាតនៃដុំថ្មដែល ត្រូវបានផ្ទុះឡើងក្នុង ខណៈពេលដែរ ភពព្រហស្បតិ៍ និងភពសៅរ៍ បានខិតទៅជិតគ្នា រូចហើយខិតទៅ ជិតនឹងព្រះអាទិត្យ ហើយក្នុងខណៈពេលដែរ ភពណិបទូន និងភពអ៊ុយរ៉ាណុស ខិតទៅឆ្ងាយពី កន្លែងរបស់ពួកវា។

ជាមួយគ្នានេះដែរ លទ្ធផលក៏បាន បង្ហាញឲ្យឃើញថា មានកំលាំងទំនាញហើយ ធ្វើឲ្យមានបំណែកដុំថ្ម មួយចំនួនចូលទៅ ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលជាកន្លែងដែរ ពួកវាប៉ះទង្គិចគ្នា ដែលនៅក្នុងនោះ ក្រុមអ្នកវិទ្យាសាស្រ្តក៏ បានមើលឃើញថា ភពផែនដីក៏មានការប៉ះទង្គិច ជាមួយនឹងព្រះច័ន្ធដែរ។

ដោយឡែក ការសិក្សាដែលត្រូវ បានធ្វើឡើងដោយ ក្រុមអ្នកវិទ្យាសាស្រ្តនៅ វិទ្យាស្ថានស្រាវជ្រាវ ភាគនីរតីនៃទីក្រុង Boulder រដ្ឋកាឡូរ៉ាដូ សហរដ្ឋអាមេរិក គឺត្រូវពឹងផ្អែកទៅលើ ការវិភាគទៅលើ ដុំថ្មនៃឋានព្រះច័ន្ទ ព្រមទាំងដុំថ្មនៃលំហ អាកាសចំនួន២ថ្នាក់។ ម្យ៉ាងវិញទៀត ការសិក្សានេះត្រូវ បានចុះផ្សាយនៅក្នុង សៀវភៅទស្សនា វដ្តីវិទ្យាសាស្រ្ត Nature Geoscience៕

ព្យុះនៃលំហ អាកាស ត្រូវបានសិក្សា