ពណ៌របស់ផ្កា អាចទាក់ទាញ ចំណាប់អារម្មណ៍ របស់បក្សី

ទីក្រុងម៊ែលប៊ន៖ ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា ប្រភេទផ្កាដើម កំណើតនៅក្នុង ប្រទេសអូស្រ្តាលី មួយចំនួន បានផ្លាស់ទីទៅ កន្លែងឆ្ងាយដោយការ ប្រើប្រាស់សត្វល្អិត ជាអ្នករោយលំអងផ្កា ហើយវាត្រូវបានគេដឹងថា មានទំនាក់ទំនង យ៉ាងពិសេស រវាងពណ៌ផ្កា និង ប្រភេទសត្វបក្សី អស់ទាំងនោះ។

ក្រុមអ្នកវិទ្យាសាស្ត្រ នៅមហាវិទ្យាល័យ Monash ប្រទេសអូស្រា្តលី បាននិយាយថា ពណ៌របស់ផ្កា បានមានទំនាក់ទំនង ជាមួយនឹងចំណាប់ អារម្មណ៍របស់ ពពួកសត្វឃ្មុំ ក៏ប៉ុន្តែប្រភេទផ្កា មួយចំនួនទៀត ត្រូវបានផ្លាស់ប្តូរ ដោយសារតែអ្នក រោយលំអងដែលមាន ដូចជាពពួកបក្សីជាដើម។ មិនតែប៉ុណ្ណោះ វាប្រហែលជា មានទំនាក់ទំនងជាមូយ នឹងបរិស្ថានផងដែរ។

លោក Mani Shrestha ដែលជាអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យ Monash បាននិយាយថា "ពួកយើងបាន រកឃើញថា ប្រភេទផ្កាយត្រូវបាន រោយលំអនៅតាម កន្លែងផ្សេងៗ ដោយសារបក្សី ឬសត្វល្អិតមួយចំនួន។ ចំណែកឯលំអង របស់ប្រភេទ មួយចំនួនទៀត ត្រូវបានផ្លាស់ប្តូរ ទីតាំងដោយសារ កំលាងខ្យល់បក់"៕

ពណ៌របស់ផ្កា អាចទាក់ទាញ ចំណាប់អារម្មណ៍ របស់បក្សី