ក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើការពណ៌នាអំពី ត្រីឆ្លាមក្បាលពីរឮ

ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអាមេរិក បានធ្វើការប្រកាស នៃការរុករកដំបូង គេបង្អស់នៃត្រីឆ្លាម ឈ្មោលក្បាល២ ដោយពួកគេបានបញ្ជាក់ថា វាគឺជាត្រីឆ្លាមតែមួយ គត់ដែលមានក្បាលពី ហើយវាក៏មិនមែន ជាត្រីឆ្លាមភ្លោះដែរ។

ក្រុមអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យនៃ រដ្ឋ Michigan សហរដ្ឋអាមេរិក ដែលបានធ្វើការ សិក្សាទៅលើ ត្រីឆ្លាមមួយក្បាលនេះ ដែលត្រូវបានរកឃើញ នៅក្នុងប្រទេសម៉ិចស៊ីកូ កាលពេលថ្មីៗនេះ បាននិយាយថា វាគឺជាការរុករក ឃើញដំបូងគេបង្អស់ ឬជាបាតុភូតមួយ ដែលត្រូវបានហៅថា dicephalia ដែរបានរកឃើញ ត្រីឆ្លាមឈ្មោលក្បាល ហើយមានក្បាលដ៏ទៅ២។

គួរបញ្ជាក់ដែរថា ត្រីឆ្លាមក្បាលពីរនេះ ត្រូវបានប្រទះឃើញ ដោយអ្នកនេសាទម្នាក់ ក៏ប៉ុន្តែនៅពេលដែល គេបានស្រង់វាមក វាក៏បានងាប់រួចបាត់ទៅហើយ។ ជាមួយគ្នានេះដែរ អ្នកប្រហែលជាធ្លាប់បាន ឃើញរួចមកហើយនូវ ជីងចង់ក្បាល២ ឬ ពស់ក្បាល២ជាដើម ហើយបាតុភូតបែបនេះ កើតឡើងដោយសារការ បង្កកំណើតរបស់មេពួកវា៕

ក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើការពណ៌នាអំពី ត្រីឆ្លាមក្បាលពីរឮ