សីតុណ្ហភាពភពផែនដី ធ្លាប់កើនឡើង ខ្ពស់បំផុតកាលពី ១៤០០ឆ្នាំមុន

ទីក្រុងញ៉ូយ៉ក៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា សីតុណ្ហភពរបស់ផែនដី បានកើនឡើងកាន់តែ ខ្ពស់បំផុតកាលពី ១៤០០ឆ្នាំមុន។

ក្រុមអ្នកវិទ្យាសាស្រ្ត នៅវិទ្យាស្ថាន ផែនដី នៃមហាវិទ្យាល័យ Columbia បាននិយាយថា ការសិក្សាស្រាវជ្រាវថ្មី អំពីសីតុណ្ហភាណគ្រប់ តំបន់របស់ទ្វីបទាំង៧ បានបង្ហាញថា សីតុណ្ហភាពបាន កើនឡើងបន្តិចម្តងៗ ចាប់តាំងពីមានជីវិត មនុស្សរស់នៅលើ ភពផែនដីនេះ ដោយសីតុណ្ហភាពនេះ បានកើនឡើងដល់ចំនុច ខ្ពស់បំផុតនៃ ប្រវត្តិសាស្រ្តកាលពីជាង ១០០០ឆ្នាំមុនស។

ក្រុមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងទៀតថា ការធ្វើការសិក្សាអំពីប្រវតិ្ត សីតុណ្ហភាពនៃទី្វបទាំង៧ របស់ភពផែនដី ត្រូវបានពឹងផ្អែកទៅលើ ការពិនិត្យយ៉ាងដិតដល់ អំពីទិន្នន័យអាកាសធាតុ ដែលមានរួមទាំងការ ពិនិត្យអំពីកាតិបទឹកកក បឹង មហាសមុទ្រ ព្រមទាំងរូបធាតុមួយចំនួន ទៀតរបស់ភពផែនដី។

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ជាក់ស្តែង នៅក្នុងឆ្នាំ ២០០៣ នៅលើទ្វីបអឺរ៉ុប មានរលកកំដៅយ៉ាង ធ្ងន់ធ្ងរព្រមទាំងមានគ្រោះ រាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់ មនុស្សអស់ជាង ៧០ ០០០នាក់៕

សីតុណ្ហភាពភពផែនដី ធ្លាប់កើនឡើង ខ្ពស់បំផុតកាលពី ១៤០០ឆ្នាំមុន