អាហារ ៤ប្រភេទ ជួយឲ្យលិង្គរឹងដូចដុំថ្មពេលឡើងគ្រែ

បុរសជាច្រើនណាស់ដែលជួបប្រទេះនូវបញ្ហាខ្សោយលិង្គ ពិបាកនឹងធ្វើឲ្យដៃគូឈានដល់ចំណុចកំពូលដូចបំណងបាន។ ដូច្នេះហើយ ប្រសិនបើអ្នកជួបបញ្ហានេះមែន សូមព្យាយាមផ្លាស់ប្តូរដោយបរិភោគអាហារបែបធម្មជាតិ។
 
អាហារ ៤ប្រភេទ ជួយឲ្យលិង្គរឹងដូចដុំថ្មពេលឡើងគ្រែ
តើធ្វើដូចម្តេចដើម្បីជួយឲ្យលិង្គរឹងមាំឡើងវិញបាន?
ប្រសិនបើអ្នកអសមត្ថភាពផ្លូវភេទ អាចបណ្តោលឲ្យកើតមាន កត្តាផ្លូវចិត្ត, អសមត្ថភាពក្នុងការសម្រេចកាម និងមិនអាចរក្សាភាពរឹងតាមបែបធម្មជាតិ ដោយសារលំហូរឈាមមិនគ្រប់គ្រាន់បញ្ចូនទៅកាន់លិង្គ (មិនមែនដោយសារតែខ្វះចំណង់ផ្លូវភេទទេ)។ ឈាមរត់មិនល្អអាចនាំឲ្យងាប់លិង្គ ព្រោះសសៃឈាមរងការខូចខាត។ 
ដើម្បីឆ្លើយតបចំពោះបញ្ហានេះតាមបែបធម្មជាតិ មានតែបរិភោគអាហារ ៤ប្រភេទប៉ុណ្ណោះ ទើបអាចធ្វើឲ្យសសៃដំណើរការល្អឡើងវិញ និងធ្វើឲ្យឈាមរត់បានស្រួល។
ចេក
បេះដូង គឺជាកត្តាដល់សំខាន់ក្នុងការធ្វើឲ្យលិង្គឡើងរឹងបាន។ ដូច្នេះ អ្នកត្រូវបរិភោគអាហារដែលមានផ្ទុកសារធាតុប៉ូតាស្យូម ឬផ្លែចេកព្រោះវាសម្បូរជាតិសូដ្យូមខ្ពស់ ដែលធ្វើឲ្យប្រសើរឡើងនូវលក្ខណ្ឌនៃបេះដូង និងឈាមរត់។
ត្រី Losos
ត្រីសមុទ្រមួយប្រភេទនេះមានកម្រិតជាតិអាស៊ីតខ្លាញ់សំខាន់ដូចជា អូមេហ្គា ៣ ដែលអាចជំនួយដល់ឈាមរត់ និងលិង្គអាចរឹងបានយូរ។ តាមការសិក្សាមួយបានបង្ហាញថា ចរាចរឈាមគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃការជំរុញឲ្យលិង្គឡើងរឹងបាន។
ខ្ទឹមបារាំង
ខ្ទឹមបារាំងគឺជាមើមរុក្ខជាតិមួយប្រភេទ ដែលត្រូវបានគេប្រើធ្វើជាអាហារដ៏មានអានុភាពសម្រាប់បង្កើនសមត្ថភាពនៃលិង្គ។
ខ្ញី
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Toyama Medical and Pharmaceutical ប្រទេសជប៉ុន បានរកឃើញថា សារធាតុ gingerol ដែលមាននៅក្នុងខ្ញីជាធាតុផ្សំជំរុញដល់ការកន្ត្រាក់នៃសសៃឈាមបញ្ចូនទៅកាន់លិង្គបានយ៉ាងល្អ។
លើសពីនេះទៅទៀតអាហារទាំងប៉ុន្មាននៅខាងលើ មិនត្រឹមតែជួយសម្រួលដល់ចរន្តឈាមប៉ុណ្ណោះទេ ថែមទាំងបន្ថយកម្រិតកូឡេស្តេរ៉ុល និងជួយបង្កើនថាមពលផ្លូវភេទឲ្យប្រើការបានយូរថែមទៀត៕
ដោយ៖ Senghong
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!