លួចទាក់ទងស្នេហ៍ ប្រពន្ធគេវាគ្រាន់ ដល់ប្តីគេតាមទាន់ វាក្រែលចឹងឯង (មានវីដេអូ)

ចិន៖ ទិដ្ឋភាពស្តែងៗដ៏កម្រមួយ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្នុងនោះមាន បុរសម្នាក់ស្រាត ននលគកបានតោងចុះ តាមបំពង់លូ ទាំងភិតភ័យឥតឧបមា បន្ទាប់ពីរូបគេកំពុងតែ លួចបង្កាត់ភ្លើងស្នេហ៍ ជាមួយប្រពន្ធអ្នកដទៃ ហើយត្រូវប្តី របស់គេតាមទាន់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅតាមដងផ្លូវដ៏មមាញឹកមួយ ក្នុងប្រទេសចិន ហើយសកម្មភាពទាំងនោះ ត្រូវបានថតតាមរយៈ កាមេរ៉ាដោយអ្នកដំណើរ ដែលឆ្លងកាត់នោះ និងយកមកបង្ហោះនៅក្នុង YouTube ដែលបានធ្វើឲ្យមនុស្ស ជាច្រើនកំពុងមានការ ភ្ញាក់ផ្អើលនិង ចាប់អារម្មណ៍យ៉ាងខ្លាំង។

លួចទាក់ទងស្នេហ៍ ប្រពន្ធគេវាគ្រាន់ ដល់ប្តីគេតាមទាន់ វាក្រែលចឹងឯង (មានវីដេអូ)
បុរសម្នាក់ តោងចុះតាមបំពង់លូ ទាំងអាក្រាតកាយ ក្រោយពីលួចសាហាយស្មន់ ជាមួយប្រពន្ធអ្នកដទៃ

បើតាមការបញ្ជាក់បន្ថែម របស់ប្រភពដដែលនេះ បានឲ្យដឹងថា ដើមហេតុគឺផ្តើមចេញ ពីបុរសម្នាក់នោះ លួចទាក់ទងសាហាយស្មន់ ជាមួយនឹងនារីម្នាក់ ដែលមានប្តីរួចទៅហើយ គាប់ជួនពេលនោះ ពួកគេកំពុងតែ ល្អូកល្អឺននឹងគ្នា ក៏ស្រាប់តែប្តីរបស់នាង បានមកដល់ជាហេតុ នាំឲ្យបុរសដែល លួចទាក់ទងប្រពន្ធគេនេះ រកផ្លូវគេចខ្លួនមិនឃើញ មានតែចុះតាម បំពង់លូនៅខាងមុខ អគារទាំងអាក្រាតកាយ ដោយមិនខ្វល់អ្វីទៀតឡើយ។

បើមើលតាមវីដេអូនោះ យើងនឹងឃើញថា បុរសកំហូចម្នាក់នោះ បានតោងបំពង់លូ បង្អូសខ្លួនចុះចេញ ពីបន្ទប់មួយនៅអគារទី៣ តែមិនបានប៉ុន្មានផង រូបគេក៏បាន របូតដៃហើយ ធ្លាក់ចុះមកដី ដេកនៅលើចិញ្ចើមផ្លូវ ទាំងអាក្រាតកាយ និងប្រកបដោយ ក្តីឈឺចាប់ផងដែរ។ យ៉ាងណាមិញ ផ្អែកលើរបាយការណ៍បញ្ជាក់ បុរសម្នាក់នេះ មិនមានជារបួសធ្ងន់ធ្ងរ ណាស់ណានោះទេ។

នេះគឺជាករណីថ្មីមួយទៀតហើយ ទាក់ទងទៅនឹង ការលួចលាក់សាហាយស្មន់ ជាមួយនឹងប្តីប្រពន្ធរបស់គេ ហើយរឿងពិបាកៗ និងអាក្រក់ច្បាស់ជាកើតឡើង នៅពេលដែលគេតាមទាន់៕

ចង់ដឹងថាវីដេអូ នោះយ៉ាងណាសូមទស្សនា ទាំងអស់គ្នា៖

លួចទាក់ទងស្នេហ៍ ប្រពន្ធគេវាគ្រាន់ ដល់ប្តីគេតាមទាន់ វាក្រែលចឹងឯង (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត